១ សាំយូអែល 20:41-42

១ សាំយូអែល 20:41-42 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​បាន​ទៅ​ផុត​ហើយ នោះ​ដាវីឌ​ក្រោក​ឡើង​ពី​ទី​ខាង​ត្បូង​នោះ មក​ក្រាប​ផ្កាប់​មុខ​នឹង​ដី​អស់​បី​ដង រួច​ក៏​ឱប​គ្នា​ថើប​ដោយ​យំ​ទាំង​ពីរ​នាក់ ឯ​ដាវីឌ​យំ​ខ្លាំង​ជាង ពេល​នោះ យ៉ូណា‌ថាន​មាន​ប្រសាសន៍​ទៅ​កាន់​ដាវីឌ​ថា៖ «សូម​ទៅ​ដោយ​សុខសាន្ត​ចុះ ដ្បិត​យើង​ទាំង​ពីរ​នាក់​បាន​ស្បថជា‌មួយ​គ្នា ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ហើយ​ថា ព្រះ‌យេហូវ៉ា​នឹង​គង់​កណ្ដាល​ខ្ញុំ និង​អ្នក ហើយ​កណ្ដាល​ពូជ​ពង្ស​របស់​ខ្ញុំ និង​ពូជ​ពង្ស​របស់​អ្នករហូត​ត​ទៅ»។ ដាវីឌ​ក៏​ក្រោក​ឡើង​ចេញ​ទៅ ឯ​យ៉ូណា‌ថាន​ត្រឡប់​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ។

១ សាំយូអែល 20:41-42 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ក្មេង​នោះ​ចេញ​ផុត​ទៅ លោក​ដាវីឌ​ក៏​ចេញ​ពី​កន្លែង​លាក់​ខ្លួន​នៅ​ខាង​ត្បូង​ផ្ទាំង​ថ្ម ហើយ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ថ្វាយ‌បង្គំ​សម្ដេច​យ៉ូណា‌ថាន​បី​ដង។ លោក​ទាំង​ពីរ​ឱប​គ្នា ហើយ​មិត្ត​សម្លាញ់​ទាំង​ពីរ​នាក់​នាំ​គ្នា​យំ​យ៉ាង​ខ្លាំង ជា​ពិសេស​លោក​ដាវីឌ។ បន្ទាប់​មក សម្ដេច​យ៉ូណា‌ថាន​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «សូម​ទៅ​ឲ្យ​បាន​សុខ‌សាន្ត​ចុះ! ដ្បិត​យើង​បាន​ស្បថ​ជា​មួយ​គ្នា​ក្នុង​នាម​ព្រះ‌អម្ចាស់​ថា “សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​សាក្សី​ដឹង​ឮ​អំពី​មិត្ត‌ភាព​រវាង​ខ្ញុំ និង​ប្អូន ព្រម​ទាំង​កូន​ចៅ​ខ្ញុំ និង​កូន​ចៅ​ប្អូន​រហូត​ត​ទៅ”»។ លោក​ដាវីឌ​ប្រញាប់‌ប្រញាល់​ចាក​ចេញ​ទៅ ហើយ​សម្ដេច​យ៉ូណា‌ថាន​ក៏​វិល​ត្រឡប់​ទៅ​ទីក្រុង​វិញ​ដែរ។

១ សាំយូអែល 20:41-42 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​បាន​ទៅ​ផុត​ហើយ នោះ​ដាវីឌ​ក្រោក​ឡើង​ពី​ទី​ខាង​ត្បូង​នោះ មក​ក្រាប​ផ្កាប់​មុខ​នឹង​ដី​អស់​៣​ដង រួច​ក៏​ឱប​គ្នា​ថើប​ដោយ​យំ​ទាំង​២​នាក់ ទាល់​តែ​ដាវីឌ​បាន​ហូរ​ទឹក​ភ្នែក​ខ្លាំង​ជាង នោះ​យ៉ូណា‌ថាន​មាន​ប្រសាសន៍​ដល់​ដាវីឌ​ថា អញ្ជើញ​អ្នក​ទៅ​ឲ្យ​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ ដ្បិត​យើង​ទាំង​២​នាក់​បាន​ស្បថ​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ហើយ ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​គង់​កណ្តាល​ខ្ញុំហើយ​នឹង​អ្នក ហើយ​កណ្តាល​ពូជ​ខ្ញុំ នឹង​ពូជ​របស់​អ្នក​ជា​ដរាប​ត​ទៅ នោះ​ដាវីឌ​ក៏​ក្រោក​ឡើង​ចេញ​ទៅ ឯ​យ៉ូណា‌ថាន​លោក​ក៏​ត្រឡប់​វិល​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ។