១ សាំយូអែល 20:16-18

១ សាំយូអែល 20:16-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គឺ​យ៉ាង​នោះ​ហើយ ដែល​យ៉ូណា‌ថាន​បាន​ចុះ​សញ្ញា​នឹង​ពួក‌វង្ស​របស់​ដាវីឌ ក៏​ថែម​ពាក្យ​នេះ​ថា បើ​ដាវីឌ​រំលង​បទ​ណា នោះ​សូម​ព្រះ‌យេហូវ៉ា​នឹង​សង​ការ​នោះ ដោយ‌សារ​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​ដាវីឌ​វិញ​ចុះ។ រួច​យ៉ូណា‌ថាន​បាន​ឲ្យ​ដាវីឌ​ស្បថ​ម្តង​ទៀត ដោយ​ព្រោះ​សេចក្ដី​ស្រឡាញ់ ដែល​លោក​មាន​ដល់​ដាវីឌ ដ្បិត​លោក​មាន​ចិត្ត​ស្រឡាញ់​ដល់​ដាវីឌ ទុក​ដូច​ជា​ខ្លួន​លោក។ យ៉ូណា‌ថាន​ក៏​និយាយ​ថា៖ «ថ្ងៃ​ស្អែក​ជា​ថ្ងៃ​ចូល​ខែ​ហើយ​មុខ​ជា​គេ​នឹង​យល់​ឃើញ​ថា​ខ្វះ​អ្នក​ដែរ ដោយ​កៅអី​របស់​អ្នក​នៅ​ទំនេរ

១ សាំយូអែល 20:16-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ សម្ដេច​យ៉ូណា‌ថាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​លោក​ដាវីឌ និង​កូន​ចៅ​របស់​លោក ដោយ​ពោល​ថា៖ «បើ​លោក​ដាវីឌ​មិន​គោរព​សម្ពន្ធ‌មេត្រី​នេះ​ទេ សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​លោក តាម​រយៈ​ខ្មាំង​សត្រូវ!»។ សម្ដេច​យ៉ូណា‌ថាន​បាន​សុំ​ឲ្យ​លោក​ដាវីឌ​ស្បថ​សា​ជា​ថ្មី ក្នុង​នាម​នៃ​សេចក្ដី​ស្រឡាញ់​ដែល​សម្ដេច​មាន​ចំពោះ​រូប​លោក ដ្បិត​សម្ដេច​យ៉ូណា‌ថាន​ស្រឡាញ់​លោក​ដាវីឌ ដូច​ស្រឡាញ់​ខ្លួន​ឯង។ សម្ដេច​យ៉ូណា‌ថាន​បញ្ជាក់​បន្ថែម​ថា៖ «ស្អែក នៅ​ពេល​បុណ្យ​ដើម​ខែ គេ​នឹង​សង្កេត​ឃើញ​ថា​បាត់​រូប​ប្អូន ព្រោះ​កៅ‌អី​របស់​ប្អូន​នៅ​ទំនេរ។

១ សាំយូអែល 20:16-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គឺ​យ៉ាង​នោះ​ហើយ ដែល​យ៉ូណា‌ថាន​បាន​ចុះ​សញ្ញា​នឹង​ពួក‌វង្ស​របស់​ដាវីឌ ក៏​ថែម​ពាក្យ​នេះ​ថា បើ​ដាវីឌ​រំលង​បទ​ណា នោះ​សូម​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សង​ការ​នោះ ដោយ‌សារ​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​ដាវីឌ​វិញ​ចុះ។ រួច​យ៉ូណា‌ថាន​បាន​ឲ្យ​ដាវីឌ​ស្បថ​ម្តង​ទៀត ដោយ​ព្រោះ​សេចក្ដី​ស្រឡាញ់​ដែល​លោក​មាន​ដល់​ដាវីឌ ដ្បិត​លោក​មាន​ចិត្ត​ស្រឡាញ់​ដល់​ដាវីឌ ទុក​ដូច​ជា​ខ្លួន​លោក យ៉ូណា‌ថាន​ក៏​និយាយ​ថា ថ្ងៃ​ស្អែក​ជា​ថ្ងៃ​ចូល​ខែ​ហើយ មុខ​ជា​គេ​នឹង​យល់​ឃើញ​ថា​ខ្វះ​អ្នក​ដែរ ដោយ​កៅអី​របស់​អ្នក​នៅ​ទំនេរ