១ ពង្សាវតារក្សត្រ 9:4-5

១ ពង្សាវតារក្សត្រ 9:4-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​អ្នក​វិញ ប្រសិន​បើ​អ្នក​ដើរ​នៅ​ចំពោះ​មុខ​យើង ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ដូច​ដាវីឌ ជា​បិតា​របស់​អ្នក គឺ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់ ហើយ​ប្រសិន​បើ​អ្នក​កាន់​តាម​ច្បាប់ និង​វិន័យ​របស់​យើង យើង​នឹង​ពង្រឹង​រាជ​សម្បត្តិ​របស់​អ្នក​នៅ​ស្រុក​អ៊ីស្រា‌អែល​រហូត​ត​ទៅ ដូច​យើង​បាន​សន្យា​ជា​មួយ​ដាវីឌ ជា​បិតា​របស់​អ្នក​ថា “ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​អ្នក​តែងតែ​មាន​ម្នាក់​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ជានិច្ច”។

១ ពង្សាវតារក្សត្រ 9:4-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រីឯ​អ្នក​វិញ ប្រសិន‌បើ​អ្នក​ដើរ​នៅ​ចំពោះ​យើង ដូច​ជា​ដាវីឌ បិតា​របស់​អ្នក ដោយ​ចិត្ត​ស្មោះ ហើយ​ទៀង​ត្រង់ ដើម្បី​ប្រព្រឹត្ត​តាម​គ្រប់​សេចក្ដី​ដែល​យើង​បាន​បង្គាប់​ដល់​អ្នក ព្រម​ទាំង​កាន់​តាម​បញ្ញត្តិ និង​សេចក្ដី​យុត្តិ‌ធម៌​របស់​យើង​ទាំង​ប៉ុន្មាន នោះ​យើង​នឹង​តាំង​រាជ្យ​របស់​អ្នក​លើ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​នៅ​ជាប់​ជា​រៀង‌រាប​ត​ទៅ តាម​ដែល​យើង​បាន​សន្យា​នឹង​ដាវីឌ ជា​បិតា​របស់​អ្នក​ថា "នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​អង្គុយ​លើ​បល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើយ"។