១ ពង្សាវតារក្សត្រ 9:3
១ ពង្សាវតារក្សត្រ 9:3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានឮសេចក្ដីដែលអ្នកបានអធិស្ឋាន ហើយទូលអង្វរនៅចំពោះយើងនោះ យើងក៏បានញែកព្រះវិហារនេះ ដែលអ្នកបានស្អាងចេញជាបរិសុទ្ធ ទុកសម្រាប់នឹងតាំងឈ្មោះយើង នៅអស់កល្បជានិច្ច ភ្នែក និងចិត្តយើងនឹងស្ថិតនៅទីនោះ ជាដរាបតទៅ។
១ ពង្សាវតារក្សត្រ 9:3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងឮពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់អ្នកហើយ។ យើងនឹងញែកព្រះដំណាក់ដែលអ្នកបានសង់នេះ ជាកន្លែងដ៏សក្ការៈ សម្រាប់នាមយើងរហូតតទៅ។ យើងនឹងតាមថែរក្សា ហើយជំពាក់ចិត្តនឹងទីនេះជានិច្ច។
១ ពង្សាវតារក្សត្រ 9:3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាមានបន្ទូលថា អញបានឮសេចក្ដី ដែលឯងបានអធិស្ឋាន ហើយទូលអង្វរនៅចំពោះអញនោះ អញក៏បានញែកព្រះវិហារនេះ ដែលឯងបានស្អាងចេញជាបរិសុទ្ធ ទុកសំរាប់នឹងតាំងឈ្មោះអញ នៅអស់កល្បជានិច្ច ហើយភ្នែក នឹងចិត្តអញនឹងស្ថិតនៅទីនោះ ជាដរាបតទៅ