១ ពង្សាវតារក្សត្រ 18:21
១ ពង្សាវតារក្សត្រ 18:21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រួចលោកអេលីយ៉ាក៏ចូលទៅជិតពួកជន សួរថា៖ «តើអ្នករាល់គ្នានៅតែស្ទាក់ស្ទើរនាកណ្ដាលផ្លូវទាំងពីរនេះ ដល់កាលណាទៀត បើព្រះយេហូវ៉ាជាព្រះ នោះចូរដើរតាមទ្រង់ទៅ តែបើព្រះបាលជាព្រះវិញ នោះចូរប្រតិបត្តិតាមចុះ»។ តែពួកប្រជាជនមិនបានឆ្លើយ សូម្បីមួយម៉ាត់ឡើយ។
១ ពង្សាវតារក្សត្រ 18:21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអេលីយ៉ាចូលទៅជិតប្រជាជនទាំងមូល រួចមានប្រសាសន៍ថា៖ «តើអ្នករាល់គ្នានៅស្ទាក់ស្ទើរដល់កាលណាទៀត? ប្រសិនបើព្រះអម្ចាស់ជាព្រះពិតប្រាកដមែន ចូរគោរពបម្រើព្រះអង្គចុះ ហើយប្រសិនបើព្រះបាលជាព្រះវិញ ចូរគោរពព្រះបាលទៅ!»។ ពេលនោះ ប្រជាជនពុំបានឆ្លើយតបអ្វីឡើយ។
១ ពង្សាវតារក្សត្រ 18:21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចអេលីយ៉ាក៏ចូលទៅជិតពួកជនសួរថា តើអ្នករាល់គ្នានៅតែស្ទាក់ស្ទើរនាកណ្តាលផ្លូវទាំង២នេះ ដល់កាលណាទៀត បើព្រះយេហូវ៉ាទ្រង់ជាព្រះ នោះចូរដើរតាមទ្រង់ទៅ តែបើព្រះបាលជាព្រះវិញ នោះចូរប្រតិបត្តិតាមចុះ តែពួកបណ្តាជនមិនបានឆ្លើយ សូម្បី១ម៉ាត់ឡើយ