១ ពង្សាវតារក្សត្រ 17:21-22
១ ពង្សាវតារក្សត្រ 17:21-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកក៏ទ្រោបលើកូននោះបីដង ទាំងអំពាវនាវដល់ព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមឲ្យព្រលឹងរបស់កូននេះត្រឡប់ចូលមកក្នុងខ្លួនវាវិញ»។ ព្រះយេហូវ៉ាស្តាប់តាមលោកអេលីយ៉ា ហើយព្រលឹងរបស់កូននោះក៏ត្រឡប់ចូលមកក្នុងខ្លួនវា ឲ្យរស់ឡើងវិញ
១ ពង្សាវតារក្សត្រ 17:21-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកទ្រោបលើក្មេងនោះបីដង ទាំងអង្វរព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ! សូមប្រោសប្រទានឲ្យក្មេងនេះមានដង្ហើមឡើងវិញផង!»។ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់លោកអេលីយ៉ា។ ក្មេងនោះក៏មានដង្ហើមឡើងវិញ ហើយដឹងខ្លួន។
១ ពង្សាវតារក្សត្រ 17:21-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លោកក៏ទ្រោបលើកូននោះ៣ដង ទាំងអំពាវនាវដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមឲ្យព្រលឹងរបស់កូននេះត្រឡប់ចូលមកក្នុងខ្លួនវាវិញចុះ ព្រះយេហូវ៉ាទ្រង់ស្តាប់តាមអេលីយ៉ា ហើយព្រលឹងរបស់កូននោះ ក៏ត្រឡប់ចូលមកក្នុងខ្លួនវា ឲ្យរស់ឡើងវិញ