១ ពង្សាវតារក្សត្រ 17:1
១ ពង្សាវតារក្សត្រ 17:1 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ អេលីយ៉ា ជាអ្នកស្រុកធេសប៊ី ដែលនៅជាមួយនឹងពួកស្រុកកាឡាត លោកទូលនឹងអ័ហាប់ថា ទូលបង្គំស្បថ ដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដ៏មានព្រះជន្មរស់ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា ក្នុងប៉ុន្មានឆ្នាំទៅមុខនេះនឹងគ្មានភ្លៀង គ្មានសន្សើមឡើយ វៀរតែដោយសារពាក្យទូលបង្គំប៉ុណ្ណោះ
១ ពង្សាវតារក្សត្រ 17:1 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ លោកអេលីយ៉ាជាអ្នកស្រុកធេសប៊ី ដែលនៅជាមួយពួកស្រុកកាឡាត លោកទូលព្រះបាទអ័ហាប់ថា៖ «ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដ៏មានព្រះជន្មរស់ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា ក្នុងប៉ុន្មានឆ្នាំទៅមុខនេះ នឹងគ្មានភ្លៀង គ្មានសន្សើមឡើយ លើកលែងតែទូលបង្គំសូមប៉ុណ្ណោះ»។
១ ពង្សាវតារក្សត្រ 17:1 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអេលីយ៉ាជាអ្នកភូមិធេសប៊ី ក្នុងស្រុកកាឡាដ ទូលព្រះបាទអហាប់ថា៖ «ទូលបង្គំសូមទូលព្រះករុណា ក្នុងនាមព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដែលទូលបង្គំគោរពបម្រើថា: ប៉ុន្មានឆ្នាំតទៅមុខទៀត នឹងគ្មានសន្សើម គ្មានភ្លៀងទេ លើកលែងតែទូលបង្គំទូលសូម»។