១ ពង្សាវតារក្សត្រ 14:29-31
១ ពង្សាវតារក្សត្រ 14:29-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯកិច្ចការឯទៀតពីរេហូបោម និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ ឯរេហូបោម និងយេរ៉ូបោម ទ្រង់ចេះតែច្បាំងគ្នាជានិច្ច រេហូបោមក៏ផ្ទំលក់ជាមួយបុព្វបុរសរបស់ទ្រង់ទៅ គេបញ្ចុះទ្រង់នៅជាមួយបុព្វបុរសរបស់ទ្រង់ ក្នុងទីក្រុងរបស់ដាវីឌ។ មាតាទ្រង់នាមថាណាអាម៉ា សាសន៍អាំម៉ូន។ អ័ប៊ីយ៉ាជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
១ ពង្សាវតារក្សត្រ 14:29-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទរេហូបោម និងអ្វីៗទាំងអស់ដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។ ព្រះបាទរេហូបោម និងព្រះបាទយេរ៉ូបោម តែងតែធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមកជានិច្ច។ កាលព្រះបាទរេហូបោមសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ។ មាតារបស់ស្ដេចមាននាមថា ណាអាម៉ា ជាជនជាតិអាំម៉ូន។ ព្រះបាទអប៊ីយ៉ា ជាបុត្រ បានឡើងស្នងរាជ្យ។
១ ពង្សាវតារក្សត្រ 14:29-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯដំណើរឯទៀត ពីរេហូបោម នឹងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ ឯរេហូបោម នឹងយេរ៉ូបោម ទ្រង់ចេះតែច្បាំងគ្នាជានិច្ច រេហូបោមក៏ផ្ទំលក់ជាមួយនឹងពួកឰយុកោទ្រង់ទៅ គេបញ្ចុះទ្រង់នៅជាមួយនឹងពួកឰយុកោទ្រង់ ក្នុងទីក្រុងរបស់ដាវីឌ ឯមាតាទ្រង់ នោះមានព្រះនាមជាន៉ាអាម៉ា សាសន៍អាំម៉ូន លំដាប់នោះ អ័ប៊ីយ៉ា ជាព្រះរាជបុត្រាទ្រង់ ក៏សោយរាជ្យឡើងជំនួសបិតា។