១ យ៉ូហាន 5:1-4

១ យ៉ូហាន 5:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ណា​ជឿ​ថា​ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រិស្ត អ្នក​នោះ​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ ហើយ​អ្នក​ណា​ស្រឡាញ់​ព្រះ‌បិតា អ្នក​នោះ​ក៏​ស្រឡាញ់​អ្នក​ដែល​កើត​មក​ពី​ព្រះអង្គ​ដែរ។ ដោយ​យើង​ស្រឡាញ់​ព្រះ‌ជា‌ម្ចាស់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន យើង​នឹង​ដឹង​ថា យើង​ពិត​ជា​ស្រឡាញ់​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់។ យើង​មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់​ក្នុង​ខ្លួន​មែន លុះ​ត្រា​តែ​យើង​កាន់​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន។ បទ​បញ្ជា​របស់​ព្រះអង្គ​មិន​តឹង‌តែង​ទេ ព្រោះ​អស់​អ្នក​ដែល​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់​សុទ្ធ​តែ​ឈ្នះ​លោកីយ៍​នេះ គឺ​ជំនឿ​របស់​យើង​ហ្នឹង​ហើយ ដែល​បាន​ឈ្នះ​លោកីយ៍។

ចែក​រំលែក
អាន ១ យ៉ូហាន 5

១ យ៉ូហាន 5:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អស់​អ្នក​ណា​ដែល​ជឿ​ថា ព្រះ‌យេ‌ស៊ូវ​ជា​ព្រះ‌គ្រីស្ទ អ្នក​នោះ​បាន​កើត​មក​ពី​ព្រះ ហើយ​អស់​អ្នក​ណា​ដែល​ស្រឡាញ់​ព្រះ​វរបិតា អ្នក​នោះ​ក៏​ស្រឡាញ់​អស់​អ្នក​ដែល​កើត​មក​ពី​ព្រះ‌អង្គ​ដែរ។ កាល​ណា​យើង​ស្រឡាញ់​ព្រះ ហើយ​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ នោះ​យើង​ដឹងថា យើង​ស្រឡាញ់​ពួក​កូន​របស់​ព្រះ។ ដ្បិត​នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ឯ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ។ ព្រោះ​អស់​អ្នក​ដែល​កើត​មក​ពី​ព្រះ សុទ្ធ​តែ​ឈ្នះ​លោកីយ៍​នេះ ឯ​ជ័យ​ជម្នះ​ដែលបាន​ឈ្នះ​លោកីយ៍ នោះគឺ​ជំនឿ​របស់​យើង។

ចែក​រំលែក
អាន ១ យ៉ូហាន 5

១ យ៉ូហាន 5:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អស់​អ្នក​ណា​ដែល​ជឿ​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ អ្នក​នោះ​បាន​កើត​ពី​ព្រះ​មក ហើយ​អស់​ទាំង​អ្នក​ណា​ដែល​ស្រឡាញ់​ព្រះ​ដ៏​បង្កើត​ខ្លួន​មក នោះ​ក៏​រមែង​ស្រឡាញ់​ដល់​អស់​អ្នក​ឯ​ទៀត ដែល​កើត​ពី​ទ្រង់​មក​ដែរ កាល​ណា​យើង​ស្រឡាញ់​ដល់​ព្រះ ហើយ​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ នោះ​យើង​ដឹង​ថា យើង​ស្រឡាញ់​ដល់​ពួក​កូន​របស់​ព្រះ​ដែរ ដ្បិត​នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯ​បញ្ញត្ត​ទ្រង់ នោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ ពី​ព្រោះ​គ្រប់​ទាំង​អស់​ដែល​កើត​ពី​ព្រះ​មក នោះ​បាន​ឈ្នះ​លោកីយ​ហើយ ឯ​ជ័យ‌ជំនះ​ដែល​ឈ្នះ​លោកីយ នោះ​គឺ​ជា​សេចក្ដី​ជំនឿ​របស់​យើង

ចែក​រំលែក
អាន ១ យ៉ូហាន 5