១ យ៉ូហាន 3:21-24

១ យ៉ូហាន 3:21-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​ស្ងួន‌ភ្ងា​អើយ ប្រសិន‌បើ​ចិត្ត​របស់​យើង​មិន​ដាក់​ទោស​យើង​ទេ នោះ​យើង​មាន​សេចក្ដី​ក្លា‌ហាននៅ​ចំពោះ​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​យើង​ទូល​សូម​ពី​ព្រះ‌អង្គ នោះ​យើង​នឹង​ទទួលពីព្រះ‌អង្គមិន​ខាន ព្រោះ​យើង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ហើយ​ប្រព្រឹត្ត​អំពើណា​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ។ រី​ឯ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ គឺយើង​ត្រូវ​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ហើយ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ព្រះ‌អង្គ​បាន​បង្គាប់​មក​យើង។ អ្នក​ណា​ដែល​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ អ្នក​នោះ​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ស្ថិត​នៅជាប់​ក្នុង​គេ​ដែរ។ យើង​ដឹង​ដោយ​សារ​សេចក្ដី​នេះ​ថា ព្រះ‌អង្គ​ស្ថិត​នៅជាប់​ក្នុង​យើង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌អង្គ​ប្រទាន​មក​យើង។

ចែក​រំលែក
អាន ១ យ៉ូហាន 3

១ យ៉ូហាន 3:21-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ប្រសិន​បើ​ចិត្ត​គំនិត​របស់​យើង​មិន​ដាក់​ទោស​យើង​ទេ នោះ​យើង​នឹង​មាន​ចិត្ត​រឹង‌ប៉ឹង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។ អ្វីៗ​ក៏​ដោយ​ឲ្យ​តែ​យើង​ទូល​សូម យើង​មុខ​ជា​ទទួល​ពី​ព្រះអង្គ​មិន​ខាន ព្រោះ​យើង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ និង​ប្រព្រឹត្ត​អំពើ​ណា​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ។ រីឯ​បទ​បញ្ជា*​របស់​ព្រះអង្គ​មាន​ដូច​ត​ទៅ គឺ​យើង​ត្រូវ​ជឿ​លើ​ព្រះ‌នាម​ព្រះ‌យេស៊ូ​គ្រិស្ត* ជា​ព្រះ‌បុត្រា​របស់​ព្រះអង្គ និង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក តាម​បទ​បញ្ជា​ដែល​ព្រះអង្គ​ប្រទាន​មក​យើង។ អ្នក​ណា​កាន់​តាម​បទ​បញ្ជា*​របស់​ព្រះអង្គ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ជា‌ម្ចាស់ ហើយ​ព្រះ‌ជា‌ម្ចាស់​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។ ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​ព្រះអង្គ​ប្រទាន​មក​យើង។

ចែក​រំលែក
អាន ១ យ៉ូហាន 3

១ យ៉ូហាន 3:21-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពួក​ស្ងួន‌ភ្ងា​អើយ បើ​ចិត្ត​យើង​មិន​ចោទ​ប្រកាន់​ចំពោះ​ខ្លួន​ទេ នោះ​យើង​មាន​សេចក្ដី​ក្លាហាន នៅ​ចំពោះ​ព្រះ ហើយ​ទោះ​បើ​យើង​សូម​អ្វី​ពី​ទ្រង់​ក៏​ដោយ គង់​តែ​នឹង​បាន​សំរេច ពី​ព្រោះ​យើង​កាន់​តាម​បញ្ញត្ត​ទ្រង់ ហើយ​ក៏​ប្រព្រឹត្ត​ការ​ដែល​គាប់​ព្រះ‌ហឫទ័យ​ដល់​ទ្រង់​ដែរ ឯ​បញ្ញត្ត​ទ្រង់ នោះ​គឺ​ថា ត្រូវ​ឲ្យ​យើង​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់ ហើយ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ទ្រង់​បាន​បង្គាប់​មក​ហើយ អ្នក​ណា​ដែល​កាន់​តាម​បញ្ញត្ត​ទ្រង់ នោះ​ឈ្មោះ​ថា​នៅ​ជាប់​ក្នុង​ទ្រង់ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ យើង​ដឹង​ថា ទ្រង់​គង់​នៅ​ក្នុង​យើង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​ទ្រង់​ប្រទាន​មក។

ចែក​រំលែក
អាន ១ យ៉ូហាន 3