១ យ៉ូហាន 2:5-11

១ យ៉ូហាន 2:5-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តែ​អ្នក​ណា​ដែល​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ នោះ​ប្រាកដ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​ពេញ​ខ្នាត​នៅ​ក្នុង​អ្នក​នោះ។ យើងអាច​ដឹង​ថា យើង​ពិត​ជា​ស្ថិត​នៅ​ក្នុង​ព្រះ‌អង្គ ដោយ​សារ​សេចក្ដី​នេះ គឺ​អ្នក​ណា​ដែល​ពោល​ថា ខ្លួន​ស្ថិត​នៅ​ក្នុង​ព្រះ‌អង្គ អ្នក​នោះ​ត្រូវ​តែ​ដើរ​ដូច​ព្រះ‌អង្គ​ដែរ។ ពួក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​មិន​សរសេរ​បទ‌បញ្ជា​ថ្មី​មក​អ្នក​រាល់​គ្នា​ទេ គឺ​ជា​បទ‌បញ្ជា​ចាស់​ដែល​អ្នក​រាល់​គ្នា​មាន​តាំង​ពី​ដើម​មក ឯ​បទ‌បញ្ជា​ចាស់​នោះ គឺ​ជា​ព្រះ‌បន្ទូល​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​រួច​មក​ហើយ។ ព្រម​ជាមួយ​គ្នា​នេះ បទ‌បញ្ជា​មួយ​ថ្មី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ជា​សេចក្ដី​ពិត​នៅ​ក្នុង​ព្រះ‌អង្គ និង​នៅ​ក្នុង​អ្នក​រាល់​គ្នា ព្រោះ​សេចក្ដី​ងងឹត​កំពុង​តែ​បាត់​ទៅ ហើយ​ពន្លឺ​ដ៏​ពិត​បាន​ភ្លឺ​ឡើង​ហើយ។ អ្នក​ណា​ដែល​ពោល​ថា ខ្លួន​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​នៅ​ក្នុង​សេចក្ដី​ងងឹតនៅ​ឡើយ។ អ្នក​ណា​ស្រឡាញ់​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​រស់​នៅ​ក្នុង​ពន្លឺ ហើយ​នៅ​ក្នុង​អ្នក​នោះ គ្មាន​ហេតុ​នឹង​ជំពប់​ដួល​ឡើយ។ ប៉ុន្ដែ អ្នក​ណា​ស្អប់​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត ហើយ​ដើរ​នៅ​ក្នុង​សេចក្ដី​ងងឹត ក៏​មិន​ដឹង​ជា​ខ្លួន​កំពុង​ទៅ​ឯ​ណា​ផង ព្រោះ​សេចក្ដី​ងងឹត​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​គេ​ទៅ​ជា​ខ្វាក់។

ចែក​រំលែក
អាន ១ យ៉ូហាន 2

១ យ៉ូហាន 2:5-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​អ្នក​ដែល​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់​ពិត​ជា​ស្ថិត​នៅ​ក្នុង​អ្នក​នោះ គ្រប់​លក្ខណៈ​មែន។ យើង​អាច​ដឹង​ថា យើង​ពិត​ជា​ស្ថិត​នៅ​ក្នុង​ព្រះអង្គ​ដោយ​សេចក្ដី​នេះ គឺ​អ្នក​ណា​អះ‌អាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​ព្រះអង្គ អ្នក​នោះ​ត្រូវ​តែ​រស់​នៅ​តាម​របៀប​ដូច​ព្រះ‌អម្ចាស់​ធ្លាប់​រស់​ដែរ។ កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​មិន​សរសេរ​បទ‌បញ្ជា*​ថ្មី​ណា​មួយ​មក​ជូន​អ្នក​រាល់​គ្នា​ឡើយ គឺ​ខ្ញុំ​សរសេរ​បទ‌បញ្ជា​ចាស់ ជា​បទ‌បញ្ជា​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល តាំង​ពី​ដើម​រៀង​មក។ បទ‌បញ្ជា*​ចាស់​នេះ​ជា​ព្រះ‌បន្ទូល ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​រួច​មក​ហើយ។ យ៉ាង​ណា‌មិញ បទ‌បញ្ជា​ថ្មី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ពិត​ជា​ថ្មី​ក្នុង​អង្គ​ព្រះ‌គ្រិស្ត* និង​ក្នុង​អ្នក​រាល់​គ្នា ដ្បិត​សេចក្ដី​ងងឹត​កំពុង​តែ​រសាត់​បាត់​ទៅ រីឯ​ពន្លឺ​ដ៏​ពិត​ប្រាកដ​បាន​ភ្លឺ​ឡើង​ហើយ។ អ្នក​ណា​អះ‌អាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​បងប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត​នៅ​ឡើយ។ អ្នក​ណា​ស្រឡាញ់​បងប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​ពន្លឺ ហើយ​គ្មាន​អ្វី​ធ្វើ​ឲ្យ​គាត់​រវាត​ចិត្ត​ចេញ​ពី​ជំនឿ​ឡើយ។ រីឯ​អ្នក​ណា​ស្អប់​បងប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត គេ​រស់​ក្នុង​សេចក្ដី​ងងឹត ទាំង​ពុំ​ដឹង​ថា​ខ្លួន​កំពុង​ទៅ​ណា​ផង ព្រោះ​សេចក្ដី​ងងឹត​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​គេ​ទៅ​ជា​ខ្វាក់។

ចែក​រំលែក
អាន ១ យ៉ូហាន 2

១ យ៉ូហាន 2:5-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​អ្នក​ណា​ដែល​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់​វិញ នោះ​ប្រាកដ​ជា​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​បាន​ពេញ​ខ្នាត នៅ​ក្នុង​អ្នក​នោះ​ហើយ គឺ​ដោយ​សេចក្ដី​នោះ​ឯង ដែល​យើង​ដឹង​ថា យើង​នៅ​ក្នុង​ទ្រង់ អ្នក​ណា​ដែល​ថា​ខ្លួន​នៅ​ក្នុង​ទ្រង់ នោះ​ត្រូវ​តែ​ប្រព្រឹត្ត​ដូច​ជា​ទ្រង់​ដែរ។ ពួក​ស្ងួន‌ភ្ងា​អើយ សេចក្ដី​ដែល​ខ្ញុំ​សរសេរ ផ្ញើ​មក​អ្នក​រាល់​គ្នា នោះ​មិន​មែន​ជា​បញ្ញត្ត​ថ្មី​ទេ គឺ​ជា​បញ្ញត្ត​ចាស់​ដដែល ដែល​អ្នក​រាល់​គ្នា​មាន​តាំង​ពី​ដើម​មក ឯ​បញ្ញត្ត​ចាស់​នោះ គឺ​ជា​ព្រះ‌បន្ទូល ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ហើយ ខ្ញុំ​ក៏​សរសេរ​បញ្ញត្ត​១​ថ្មី​ទៀត ផ្ញើ​មក​អ្នក​រាល់​គ្នា ជា​សេចក្ដី​ពិត​ដែល​នៅ​ក្នុង​ទ្រង់ ហើយ​ក្នុង​អ្នក​រាល់​គ្នា​ដែរ ដ្បិត​សេចក្ដី​ងងឹត​កំពុង​តែ​បាត់​ទៅ ហើយ​ពន្លឺ​ដ៏​ពិត​បាន​ភ្លឺ​ឡើង អ្នក​ណា​ដែល​ថា ខ្លួន​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​ដល់​បង​ប្អូន នោះ​ឈ្មោះ​ថា​នៅ​ក្នុង​សេចក្ដី​ងងឹត ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ឯ​អ្នក​ណា​ដែល​ស្រឡាញ់​ដល់​បង​ប្អូន​ខ្លួន នោះ​តែង​នៅ​ក្នុង​ពន្លឺ​វិញ ហើយ​នៅ​ក្នុង​អ្នក​នោះ​គ្មាន​ហេតុ​ណា នឹង​បង្អាក់‌បង្អន់​ចិត្ត​គេ​ឡើយ តែ​អ្នក​ណា​ដែល​ស្អប់​ដល់​បង​ប្អូន នោះ​ឈ្មោះ​ថា​នៅ​ក្នុង​សេចក្ដី​ងងឹត​វិញ ក៏​ដើរ​ក្នុង​សេចក្ដី​ងងឹត ហើយ​មិន​ដឹង​ជា​ខ្លួន​ទៅ​ឯ​ណា​ផង ពី​ព្រោះ​សេចក្ដី​ងងឹត​នោះ​បាន​បំបាំង​ភ្នែក​ហើយ។

ចែក​រំលែក
អាន ១ យ៉ូហាន 2

១ យ៉ូហាន 2:5-11

១ យ៉ូហាន 2:5-11 គខប១ យ៉ូហាន 2:5-11 គខប១ យ៉ូហាន 2:5-11 គខប១ យ៉ូហាន 2:5-11 គខប