១ កូរិនថូស 13:4-8

១ កូរិនថូស 13:4-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សេចក្តី​ស្រឡាញ់​តែង​អត់‌ធ្មត់ ហើយក៏​ស​ប្បុរស សេចក្តី​ស្រឡាញ់​មិន​ចេះ​ឈ្នា‌នីស មិន​ចេះ​អួត​ខ្លួន មិន​វាយ​ឫក​ខ្ពស់ ក៏​មិន​ប្រព្រឹត្ត​បែប​មិន​គួរ​សម។ សេចក្ដី​ស្រឡាញ់​មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស។ សេចក្ដី​ស្រឡាញ់​មិន​អរ​សប្បាយ​នឹង​អំពើ​ទុច្ចរិត គឺ​អរ​សប្បាយ​តែ​នឹង​សេចក្តី​ពិត​វិញ។ សេចក្ដី​ស្រឡាញ់​គ្រប​បាំង​ទាំង‌អស់ ជឿ​ទាំង‌អស់ សង្ឃឹម​ទាំង‌អស់ ហើយ​ទ្រាំទ្រ​ទាំង‌អស់។ សេចក្ដី​ស្រឡាញ់​មិន​សាប​សូន្យ​ឡើយ តែ​ការ​ថ្លែង​ទំនាយ​នោះ​នឹង​ត្រូវ​ផុត​ទៅ ការ​និយាយ​ភាសា​ដទៃ​នឹង​ត្រូវ​ចប់ ហើយ​ចំណេះ​ដឹង​ក៏​នឹង​ត្រូវ​សាប​សូន្យ​ទៅ​ដែរ។

១ កូរិនថូស 13:4-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​មាន​ចិត្ត​ស្រឡាញ់ តែងតែ​អត់‌ធ្មត់ ជួយ​ធុរៈ​គេ ហើយ​មិន​ចេះ​ឈ្នានីស​គេ​ទេ។ អ្នក​មាន​ចិត្ត​ស្រឡាញ់ មិន​វាយ‌ឫក​ខ្ពស់ មិន​អួត‌បំប៉ោង​ឡើយ។ អ្នក​មាន​ចិត្ត​ស្រឡាញ់ មិន​ប្រព្រឹត្ត​អំពើ​ថោក​ទាប មិន​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​មួម៉ៅ មិន​ចង​គំនុំ មិន​អប‌អរ​នឹង​អំពើ​ទុច្ចរិត​ទេ តែ​រីក‌រាយ​នឹង​សេចក្ដី​ពិត​វិញ។ អ្នក​មាន​ចិត្ត​ស្រឡាញ់ អត់​ឱន​ឲ្យ​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំ‌ទ្រ​ទាំង​អស់។ សេចក្ដី​ស្រឡាញ់​មិន​សាប‌សូន្យ​សោះ​ឡើយ តែ​ការ​ថ្លែង*​ព្រះ‌បន្ទូល​មុខ​ជា​ត្រូវ​អស់​ខ្លឹម‌សារ ការ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ*​នឹង​ត្រូវ​ចប់ រីឯ​ចំណេះ​ក៏​នឹង​អស់​ខ្លឹម‌សារ​ទៅ​ដែរ។

១ កូរិនថូស 13:4-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​សេចក្ដី​ស្រឡាញ់​តែង‌តែ​អត់‌ធ្មត់ ហើយ​ក៏​សប្បុរស សេចក្ដី​ស្រឡាញ់​មិន​ចេះ​ឈ្នានីស មិន​ចេះ​អួត​ខ្លួន ក៏​មិន​ដែល​មាន​ចិត្ត​ធំ​ផង មិន​ដែល​ប្រព្រឹត្ត​បែប​មិន​គួរ​សម មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស មិន​ដែល​អរ​សប្បាយ​ចំពោះ​សេចក្ដី​ទុច្ចរិត​ឡើយ គឺ​អរ​សប្បាយ​តែ​នឹង​សេចក្ដី​ស្មោះ‌ត្រង់​វិញ ក៏​គ្រប​បាំង​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំ‌ទ្រ​ទាំង​អស់ រីឯ​ការ​អធិប្បាយ នោះ​នឹង​ត្រូវ​បាត់​ទៅ ការ​និយាយ​ភាសា​ដទៃ​នឹង​ត្រូវ​ឈប់ ហើយ​ចំណេះ​ក៏​ត្រូវ​សាប‌សូន្យ​ទៅ​ដែរ តែ​ឯ​សេចក្ដី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ

១ កូរិនថូស 13:4-8

១ កូរិនថូស 13:4-8 គខប១ កូរិនថូស 13:4-8 គខប១ កូរិនថូស 13:4-8 គខប១ កូរិនថូស 13:4-8 គខប