១ កូរិនថូស 13:1-3

១ កូរិនថូស 13:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទោះ​បើ​ខ្ញុំ​ចេះ​និយាយ​ភាសា​របស់​មនុស្ស​លោក និង​ភាសា​របស់​ទេវតា​ក៏​ដោយ តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​ខ្ញុំ​ប្រៀប​ដូច​ជា​ល​ង្ហិ​ន​ដែល​ឮ​ខ្ទ​រ ឬ​ដូច​ជា​ឈឹ​ង​ដែល​ឮ​ទ្រ​ហឹ​ង​ប៉ុណ្ណោះ។ បើ​ខ្ញុំ​មាន​អំណោយ‌ទាន​ថ្លែង​ទំនាយ ហើយ​ស្គាល់​អស់​ទាំង​អាថ៌‌កំបាំង និង​ចំណេះ​គ្រប់​យ៉ាង ហើយ​បើ​ខ្ញុំ​មាន​គ្រប់​ទាំង​ជំនឿ ល្ម​ម​នឹង​រើ​ភ្នំ​ចេញ​បាន តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​ខ្ញុំ​គ្មាន​ប្រយោជន៍​សោះ។ បើ​ខ្ញុំ​ចែក​អស់​ទាំង​ទ្រព្យ‌សម្ប​ត្តិ​របស់​ខ្ញុំ ហើយ​បើ​ខ្ញុំ​ប្រ​គល់​រូប‌កាយ​ខ្ញុំ​ទៅ​ឲ្យ​គេ​ដុ​ត តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ​ដែរ។

១ កូរិនថូស 13:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទោះ​បី​ខ្ញុំ​ចេះ​និយាយ​ភាសា​របស់​មនុស្ស​លោក និង​ភាសា​របស់​ទេវតា​ក្ដី បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ ខ្ញុំ​ប្រៀប​ដូច​ជា​សំឡេង​គង​ដែល​លាន់​ឮ​ឡើង ឬ​ដូច​ជា​ស្គរ​ដែល​ឮ​រំពង​ឡើង​តែ​ប៉ុណ្ណោះ។ ទោះ​បី​ខ្ញុំ​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​ថ្លែង​ព្រះ‌បន្ទូល និង​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ទាំង​អស់ ព្រម​ទាំង​មាន​ចំណេះ​គ្រប់​យ៉ាង ហើយ​ទោះ​បី​ខ្ញុំ​មាន​ជំនឿ​មាំ រហូត​ដល់​ធ្វើ​ឲ្យ​ភ្នំ​រើ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​បាន​ក្ដី តែ​បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ​នោះ ខ្ញុំ​ជា​មនុស្ស​ឥត​បាន​ការ​អ្វី​ទាំង​អស់។ ទោះ​បី​ខ្ញុំ​យក​ទ្រព្យ‌សម្បត្តិ​របស់​ខ្ញុំ​ទាំង​ប៉ុន្មាន​ទៅ​ចែក​ទាន​ក្ដី ទោះ​បី​ខ្ញុំ​សុខ​ចិត្ត​ឲ្យ​គេ​យក​រូប​កាយ​ខ្ញុំ​ទៅ​ដុត​ទាំង​រស់​ក្ដី តែ​បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ​នោះ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ​ដែរ។

១ កូរិនថូស 13:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទោះ​បើ​ខ្ញុំ​ចេះ​និយាយ ជា​ភាសា​របស់​មនុស្ស​ជាតិ​ទាំង​ប៉ុន្មាន នឹង​ភាសា​របស់​ពួក​ទេវតា​ផង តែ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​លង្ហិន​ដែល​ឮ​ខ្ទរ ឬ​ដូច​ជា​ឈឹង ដែល​ឮ​ទ្រហឹង​ប៉ុណ្ណោះ បើ​ខ្ញុំ​ចេះ​អធិប្បាយ ហើយ​ស្គាល់​អស់​ទាំង​សេចក្ដី​អាថ៌‌កំបាំង នឹង​គ្រប់​ទាំង​ចំណេះ​វិជ្ជា ហើយ​បើ​ខ្ញុំ​មាន​គ្រប់​ទាំង​សេចក្ដី​ជំនឿ​ល្មម​នឹង​ឲ្យ​ភ្នំ​រើ​ចេញ​បាន តែ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​ខ្ញុំ​មិន​ជា​អ្វី​ទេ បើ​ខ្ញុំ​ចែក​អស់​ទាំង​ទ្រព្យ​សម្បត្តិ​ខ្ញុំ​ជា​អាហារ​ដល់​គេ ហើយ​បើ​ខ្ញុំ​ប្រគល់​រូប‌កាយ​ខ្ញុំ​ទៅ​ឲ្យ​គេ​ដុត តែ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​គ្មាន​ប្រយោជន៍​ដល់​ខ្ញុំ​សោះ

១ កូរិនថូស 13:1-3

១ កូរិនថូស 13:1-3 គខប១ កូរិនថូស 13:1-3 គខប១ កូរិនថូស 13:1-3 គខប១ កូរិនថូស 13:1-3 គខប