១ របាក្សត្រ 7:1-5

១ របាក្សត្រ 7:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កូន​របស់​អ៊ីសា‌ខារ គឺ​ថូឡា ពូវ៉ា យ៉ាសុប និង​ស៊ីមរ៉ុន ទាំង​អស់​មាន​បួន​នាក់។ កូន​ថូឡា គឺ​អ៊ូស៊ី រេផា‌យ៉ា យេរី‌អែល យ៉ាម៉ាយ យីបសាម និង​សាំយូ‌អែល គេ​សុទ្ធ​តែ​ជា​កំពូល​លើ​ពួក​វង្ស​របស់​ឪពុក​គេ គឺ​ថូឡា។ ពួក​នោះ​ជា​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន តាម​តំណ​គេ​រៀង​ខ្លួន ហើយ​នៅ​ក្នុង​រាជ្យ​ដាវីឌ​នោះ មាន​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​ប្រាំមួយ​នាក់។ កូន​របស់​អ៊ូស៊ី គឺ​យីសរ៉ា‌ហ៊ា ហើយ​កូន​របស់​យីសរ៉ា‌ហ៊ា គឺ​មីកែល អូបា‌ឌា យ៉ូអែល និង​យីសយ៉ា ទាំង​អស់​មាន​ប្រាំ​នាក់ ដែល​សុទ្ធ​តែ​ជា​មេ​ដឹកនាំ ហើយ​នៅ​ជា‌មួយ​គេ មាន​ពួក​ទាហាន​សម្រាប់​ចម្បាំង ចំនួន​បី​ម៉ឺន​ប្រាំមួយ​ពាន់​នាក់ តាម​តំណ​តាម​វង្សា‌នុវង្ស​របស់​បុព្វ‌បុរស​គេ ព្រោះ​គេ​មាន​ប្រពន្ធ មាន​កូន​ច្រើន។ ពួក​បង‌ប្អូន​របស់​គេ នៅ​ក្នុង​ពួក​គ្រួ​អ៊ីសា‌ខារ​ទាំង​ប៉ុន្មាន ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ដែល​រាប់​តាម​ពង្សាវ‌តារ​គេ នោះ​មាន​ចំនួន​ប្រាំបី​ម៉ឺន​ប្រាំពីរ​ពាន់​នាក់។

១ របាក្សត្រ 7:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អ៊ីសា‌ខារ​មាន​កូន​បួន​នាក់ គឺ​ថូឡា ពូវ៉ា យ៉ាស៊ូប និង​ស៊ីម‌រ៉ូន។ កូន​របស់​លោក​ថូឡា មាន អ៊ូស៊ី រេផា‌យ៉ា យេរី‌អែល យ៉ាម៉ាយ យីប‌សាម និង​សាំយូ‌អែល។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​អំបូរ​ថូឡា និង​ជា​មនុស្ស​ពូកែ​អង់‌អាច​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន។ នៅ​ជំនាន់​ព្រះ‌បាទ​ដាវីឌ ពួក​គេ​មាន​ចំនួន​ទាំង​អស់ ២២ ៦០០​នាក់។ កូន​របស់​លោក​អ៊ូស៊ី​គឺ យីស រ៉ា‌ហ៊ា កូន​របស់​លោក​យីស‌រ៉ា‌ហ៊ា​មាន មីកែល អូបា‌ឌា យ៉ូ‌អែល និង​យីស‌យ៉ា គឺ​មាន​មេ​ដឹក​នាំ​ទាំង​អស់​ប្រាំ​នាក់។ នៅ​ជា​មួយ​ពួក​គេ មាន​ពួក​ទាហាន​ប្រដាប់​អាវុធ ដែល​អាច​ធ្វើ​សឹក​បាន ចំនួន ៣៦ ០០០​នាក់ ដោយ​គិត​តាម​វង្ស​ត្រកូល និង​តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ ព្រោះ​ពួក​គេ​មាន​ប្រពន្ធ​ច្រើន ហើយ​កូន​ក៏​ច្រើន​ដែរ។ នៅ​ក្នុង​អំបូរ​ទាំង​ប៉ុន្មាន​នៃ​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ ចំនួន​បងប្អូន​របស់​ពួក​គេ​ជំរឿន​បាន​ទាំង​អស់ ៨៧ ០០០ នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ពូកែ​អង់‌អាច។

១ របាក្សត្រ 7:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​កូន​របស់​អ៊ីសាខារ គឺ​ថូឡា ពូវ៉ា យ៉ាសុបនឹង​ស៊ីមរ៉ុន ទាំង​អស់​មាន​៤​នាក់ ឯ​កូន​ថូឡា គឺ​អ៊ូស៊ី រេផាយ៉ា យេរី‌អែល យ៉ាម៉ាយ យីប‌សាម នឹង​សាំយូ‌អែល នោះ​សុទ្ធ​តែ​ជា​កំពូល លើ​ពួក​វង្ស​របស់​ឪពុក​គេ គឺ​ថូឡា​នោះ​ឯង ពួក​នោះ​ជា​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន តាម​ដំណ​គេ​រៀង​ខ្លួន ហើយ​នៅ​ក្នុង​រាជ្យ​ដាវីឌ​នោះ គេ​មាន​ចំនួន​២​ម៉ឺន​២​ពាន់​៦០០​នាក់ ឯ​កូន​របស់​អ៊ូស៊ី គឺ​យីស‌រ៉ាហ៊ា ហើយ​កូន​របស់​យីស‌រ៉ា‌ហ៊ា គឺ​មីកែល អូបាឌា យ៉ូអែល នឹង​យីសយ៉ា ទាំង​អស់​មាន​៥​នាក់ ដែល​សុទ្ធ​តែ​ជា​មេ ហើយ​នៅ​ជា​មួយ​នឹង​គេ មាន​ពួក​ទាហាន​សំរាប់​ចំបាំង ចំនួន​៣​ម៉ឺន​៦​ពាន់​នាក់ តាម​ដំណ​តាម​វង្សា‌នុវង្ស​របស់​ពួក​ឰយុកោ​គេ ពី​ព្រោះ​គេ​មាន​ប្រពន្ធ​មាន​កូន​ច្រើន រួម​ពួក​បង​ប្អូន​គេ នៅ​ក្នុង​ពួក​គ្រួ​អ៊ីសាខារ​ទាំង​ប៉ុន្មាន ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ដែល​រាប់​តាម​ពង្សាវតារ​គេ នោះ​មាន​ចំនួន​៨​ម៉ឺន​៧​ពាន់​នាក់។