អូនស្រីសម្លាញ់ចិត្តបងអើយ បងចូលក្នុងសួនឧទ្យានរបស់បងហើយ បងនឹងបេះផ្កាដែលមានក្លិនក្រអូបរបស់បង បងនឹងបរិភោគទឹកឃ្មុំរបស់បង បងនឹងផឹកស្រាទំពាំងបាយជូរ និងទឹកដោះគោរបស់បង។ មិត្តសម្លាញ់របស់ខ្ញុំអើយ សូមអញ្ជើញពិសា សូមសប្បាយនឹងសេចក្ដីស្រឡាញ់នេះ ឲ្យបានស្កប់ស្កល់ចុះ។ ខ្ញុំបានគេងលក់ទៅហើយ តែចិត្តរបស់ខ្ញុំមិនបានលង់លក់ទេ។ ខ្ញុំឮម្ចាស់ជីវិតរបស់ខ្ញុំគោះទ្វារ ហៅខ្ញុំថា: ប្អូនស្រីសម្លាញ់ចិត្តបងអើយ ចូរបើកទ្វារឲ្យបងផង អូនជាទីស្រឡាញ់របស់បង អូនល្អឥតខ្ចោះ។ ក្បាលរបស់បងទទឹកជោក ដោយសន្សើមដែលធ្លាក់នៅពេលយប់។ អូនដោះសម្លៀកបំពាក់ចេញទៅហើយ តើឲ្យអូនស្លៀកវិញដូចម្ដេចបាន? អូនទើបនឹងលាងជើង តើឲ្យអូនប្រឡាក់ជើងវិញដូចម្ដេចកើត? ម្ចាស់ចិត្តរបស់ខ្ញុំលូកដៃចូលមកតាមប្រហោងទ្វារ ធ្វើឲ្យចិត្តខ្ញុំរំភើបញាប់ញ័រ។ ខ្ញុំក៏ស្ទុះឡើងដើម្បីបើកទ្វារ ប្រេងក្រអូបហូរពីដៃ និងម្រាមដៃរបស់ខ្ញុំ ស្រក់ទៅលើរនុកទ្វារ។
អាន បទចម្រៀង 5
ស្ដាប់នូវ បទចម្រៀង 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: បទចម្រៀង 5:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ