រ៉ូម 3:10-22

រ៉ូម 3:10-22 គខប

ដូច​មាន​ចែង​ទុក​មក​ថា៖ «គ្មាន​មនុស្ស​ណា​សុចរិត​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង គ្មាន​នរណា​ម្នាក់​ដឹង​ខុស​ត្រូវ គ្មាន​នរណា​ម្នាក់​ស្វែង​រក​ព្រះ‌ជា‌ម្ចាស់។ មនុស្ស​គ្រប់ៗ​រូប​បាន​វង្វេង ចេញ​ឆ្ងាយ​ពី​ព្រះ‌ជា‌ម្ចាស់ ហើយ​វិនាស​បាត់​បង់​ជា​មួយ​គ្នា គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​សប្បុរស​សោះ​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង» ​ ។ «បំពង់​ករ​បស់​គេ​ប្រៀប​បាន​នឹង​ផ្នូរ​ខ្មោច នៅ​បើក​ចំហ អណ្ដាត​របស់​គេ​គ្រលាស់​តែ​ពាក្យ បោក​បញ្ឆោត មាត់​របស់​គេ​មាន​បង្កប់​នូវ​ពិស​ពស់​វែក» ។ «មាត់​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយ​ពាក្យ អពមង្គល និង​ពាក្យ​ជូរ​ចត់» ។ «ជើង​របស់​គេ​ចាំ​តែ​ឈាន​ទៅ​បង្ហូរ​ឈាម គេ​ទៅ​កន្លែង​ណា កន្លែង​នោះ​ខ្ទេច‌ខ្ទី​អន្តរាយ​អស់។ គេ​មិន​ស្គាល់​ផ្លូវ​ទៅ​កាន់​សន្តិ‌ភាព​ទេ» ​ ។ «គេ​រស់​ដោយ​មិន​កោត​ខ្លាច​ព្រះ‌ជា‌ម្ចាស់ សោះ​ឡើយ» ​ ។ យើង​ដឹង​ថា គ្រប់​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ* សុទ្ធ​តែ​ចែង​ទុក​សម្រាប់​អស់​អ្នក​ដែល​ចំណុះ​ក្រឹត្យ‌វិន័យ ដើម្បី​កុំ​ឲ្យ​មនុស្ស​ណា​ម្នាក់​រក​ពាក្យ​ដោះ‌សា​បាន ហើយ​ឲ្យ​ពិភព​លោក​ទាំង​មូល​ទទួល​ទោស នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌ជា‌ម្ចាស់។ ដូច្នេះ គ្មាន​មនុស្ស​ណា​បាន​សុចរិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ទេ ព្រោះ​គម្ពីរ‌វិន័យ​គ្រាន់​តែ​នាំ​ឲ្យ​គេ​ស្គាល់​អំពើ​បាប​ប៉ុណ្ណោះ។ ឥឡូវ​នេះ ព្រះ‌ជា‌ម្ចាស់​សម្តែង​ឲ្យ​យើង​ដឹង​អំពី​របៀប​ព្រះអង្គ​ប្រោស​មនុស្ស​ឲ្យ​សុចរិត គឺ​ព្រះអង្គ​មិន​គិត​ពី​ក្រឹត្យ‌វិន័យ*​ទេ ដូច​គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការី* បាន​បញ្ជាក់​ទុក​ស្រាប់។ ព្រះ‌ជា‌ម្ចាស់​ប្រោស​អ្នក​ដែល​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ‌គ្រិស្ត​ឲ្យ​សុចរិត គឺ​ព្រះអង្គ​ធ្វើ​ដូច្នេះ​ចំពោះ​អស់​អ្នក​ដែល​ជឿ។ មនុស្ស​ទាំង​អស់​មិន​ខុស​គ្នា​ត្រង់​ណា​ឡើយ

វីដេអូសម្រាប់ រ៉ូម 3:10-22