ទំនុកតម្កើង 95

95
ចូរ​យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!
1សូម​អញ្ជើញ​មក
យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់!
ចូរ​ស្រែក​ច្រៀង​ដោយ​អំណរ
ថ្វាយ​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​សង្គ្រោះ​យើង។
2ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ
ទាំង​អរ​ព្រះ‌គុណ
និង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ
3ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម
ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ
ដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា។
4ព្រះអង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់
គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ។
5សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះអង្គ
ព្រោះ​ព្រះអង្គ​បាន​បង្កើត​សមុទ្រ​មក
រីឯ​ផែនដី​ក៏​ព្រះអង្គ​បាន​បង្កើត​មក​ដែរ។
6ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះអង្គ
ចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់
ដែល​បាន​បង្កើត​យើង​មក
7 ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​យើង
យើង​ជា​ប្រជា‌រាស្ត្រ​ដែល​ព្រះអង្គ​ថែ‌រក្សា
ជា​ហ្វូង​ចៀម​ដែល​ព្រះអង្គ​ដឹក​នាំ។
ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង
របស់​ព្រះអង្គ
8 មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស
ដូច​កាល​បះ‌បោរ​នៅ​មេរី‌បា
ដូច​ថ្ងៃ​ល្បង‌ល​នៅ​ម៉ាសា
ក្នុង​វាល​រហោ‌ស្ថាន​នោះ​ឡើយ
9គឺ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង
គេ​សាក​មើល​យើង ទោះ​បី​គេ​បាន​ឃើញ​កិច្ចការ
ដែល​យើង​ធ្វើ​ក៏​ដោយ។
10ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ
មនុស្ស​នៅ​ជំនាន់​នោះ
បាន​ធ្វើ​ឲ្យ​យើង​ឆ្អែត​ចិត្ត​ជា​ខ្លាំង
ហើយ​យើង​បាន​ពោល​ថា:
ពួក​នេះ​ជា​ប្រជា‌ជន​ដែល​មាន​ចិត្ត​វង្វេង
គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ។
11 ហេតុ​នេះ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា
មិន​ឲ្យ​ពួក​គេ​ចូល​មក​សម្រាក
ជា​មួយ​យើង​ជា​ដាច់​ខាត!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 95: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល