ទំនុកតម្កើង 93:1-5

ទំនុកតម្កើង 93:1-5 គខប

ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រ ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង​រុងរឿង ព្រះ‌អម្ចាស់​ប្រកប​ទៅ​ដោយ​ព្រះ‌ចេស្ដា ដូច្នេះ ផែនដី​នឹង​បាន​រឹង‌មាំ​ឥត​រង្គើ​សោះ​ឡើយ។ បល្ល័ង្ក​របស់​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ​យ៉ាង​មាំ តាំង​ពី​ដើម​រៀង​មក ព្រះអង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ តាំង​ពី​អស់‌កល្ប​ជានិច្ច។ ឱ​ព្រះ‌អម្ចាស់​អើយ មហា‌សាគរ​ទាំង‌ឡាយ​បន្លឺ​សំឡេង​ឡើង មហា‌សាគរ​ទាំង‌ឡាយ​បន្លឺ​សំឡេង​ឡើង យ៉ាង​គគ្រឹក‌គគ្រេង។ ក៏​ប៉ុន្តែ នៅ​ស្ថាន​បរម‌សុខ ព្រះ‌អម្ចាស់​គ្រង​រាជ្យ​យ៉ាង​រុងរឿង​ឧត្ដុង្គ‌ឧត្ដម ព្រះអង្គ​មាន​មហិទ្ធិ‌ឫទ្ធិ​ខ្លាំង ជាង​សំឡេង​មហា‌សាគរ ព្រះអង្គ​មាន​បារមី​ខ្លាំង​ជាង រលក​សមុទ្រ​ទៅ​ទៀត។ ឱ​ព្រះ‌អម្ចាស់​អើយ ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​ស្រុង ហើយ​ព្រះ‌ដំណាក់​របស់​ព្រះអង្គ​ជា​កន្លែង​ដ៏វិសុទ្ធ អស់‌កល្ប​ត​រៀង​ទៅ។