ទំនុកតម្កើង 93
93
ព្រះអម្ចាស់ជាព្រះមហាក្សត្រ
1 ព្រះអម្ចាស់ជាព្រះមហាក្សត្រ
ប្រកបដោយភាពថ្កុំថ្កើងរុងរឿង
ព្រះអម្ចាស់ប្រកបទៅដោយព្រះចេស្ដា
ដូច្នេះ ផែនដីនឹងបានរឹងមាំឥតរង្គើសោះឡើយ។
2បល្ល័ង្ករបស់ព្រះអង្គនៅស្ថិតស្ថេរយ៉ាងមាំ
តាំងពីដើមរៀងមក
ព្រះអង្គមានព្រះជន្មគង់នៅ
តាំងពីអស់កល្បជានិច្ច។
3ឱព្រះអម្ចាស់អើយ
មហាសាគរទាំងឡាយបន្លឺសំឡេងឡើង
មហាសាគរទាំងឡាយបន្លឺសំឡេងឡើង
យ៉ាងគគ្រឹកគគ្រេង។
4ក៏ប៉ុន្តែ នៅស្ថានបរមសុខ
ព្រះអម្ចាស់គ្រងរាជ្យយ៉ាងរុងរឿងឧត្ដុង្គឧត្ដម
ព្រះអង្គមានមហិទ្ធិឫទ្ធិខ្លាំង
ជាងសំឡេងមហាសាគរ
ព្រះអង្គមានបារមីខ្លាំងជាង
រលកសមុទ្រទៅទៀត។
5ឱព្រះអម្ចាស់អើយ
ក្រឹត្យវិន័យ របស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងស្រុង
ហើយព្រះដំណាក់របស់ព្រះអង្គជាកន្លែងដ៏វិសុទ្ធ
អស់កល្បតរៀងទៅ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 93: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.