ទំនុកតម្កើង 88:1-5

ទំនុកតម្កើង 88:1-5 គខប

ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌សង្គ្រោះ​នៃ​ទូលបង្គំ​អើយ ពេល​ថ្ងៃ​ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ហើយ​ពេល​យប់ ទូលបង្គំ​នៅ​តែ​រក​ព្រះអង្គ​ដដែល។ សូម​ឲ្យ​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ បាន​ឡើង​ទៅ​ដល់​ព្រះអង្គ! សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​សម្រែក របស់​ទូលបង្គំ​ផង! ដ្បិត​ទូលបង្គំ​មាន​ទុក្ខ​ខ្លោច‌ផ្សា​ឥត​ឧបមា សេចក្ដី​ស្លាប់​បាន​ខិត​មក​ជិត​ទូលបង្គំ​ហើយ។ គេ​ចាត់​ទុក​ទូលបង្គំ​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម មនុស្ស​ដែល​ត្រូវ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ ឬ​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស ដែល​លែង​មាន​កម្លាំង​ទៀត។ ទូលបង្គំ​ដេក​ស្តូក​ដូច​មនុស្ស​ស្លាប់​នៅ​ក្នុង​ផ្នូរ ទូលបង្គំ​ប្រៀប​បាន​នឹង​អស់​អ្នក​ដែល​ព្រះអង្គ លែង​នឹក​នា និង​លែង​ជួយ​ទៀត។