ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ ហើយឆ្លើយតបមកទូលបង្គំវិញផង ដ្បិតទូលបង្គំជាមនុស្សកម្សត់ទុគ៌ត! សូមរក្សាការពារជីវិតទូលបង្គំផង ដ្បិតទូលបង្គំមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ ឱព្រះនៃទូលបង្គំអើយ សូមសង្គ្រោះអ្នកបម្រើរបស់ព្រះអង្គ ដែលបានផ្ញើជីវិតលើព្រះអង្គនេះផង! ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំ ដ្បិតទូលបង្គំស្រែកអង្វររកព្រះអង្គពេញមួយថ្ងៃ។ សូមប្រោសអ្នកបម្រើរបស់ព្រះអង្គ ឲ្យមានអំណរសប្បាយ ព្រះអម្ចាស់អើយ ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ ឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេ ដែលប្រកបដោយព្រះហឫទ័យសប្បុរស និងចេះអត់ឱនឲ្យយើងខ្ញុំ ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏លើសលុប ចំពោះអស់អ្នកដែលអង្វររកព្រះអង្គ។ ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ សូមយកព្រះហឫទ័យទុកដាក់ នឹងពាក្យទូលអង្វររបស់ទូលបង្គំផង។ នៅថ្ងៃមានអាសន្ន ទូលបង្គំអង្វររកព្រះអង្គ ដ្បិតព្រះអង្គឆ្លើយតបមកទូលបង្គំ។
អាន ទំនុកតម្កើង 86
ស្ដាប់នូវ ទំនុកតម្កើង 86
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 86:1-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ