ទំនុកតម្កើង 84:8-10

ទំនុកតម្កើង 84:8-10 គខប

ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ សូម​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ! ឱ​ព្រះ​នៃ​លោក​យ៉ាកុប​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ​ផង!។ - សម្រាក ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​ជា​ខែល​ការពារ​យើង​ខ្ញុំ សូម​ទ្រង់​ព្រះ​សន្ដោស​ទត​មក​ព្រះ‌រាជា ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក!។ មួយ​ថ្ងៃ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ ប្រសើរ​ជាង​មួយ​ពាន់​ថ្ងៃ​នៅ​កន្លែង​ផ្សេង​ទៀត ហេតុ​នេះ​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​ឈរ​នៅ មាត់​ទ្វារ​ព្រះ‌ដំណាក់​នៃ​ព្រះ‌ជាម្ចាស់​របស់​ខ្ញុំ ជា​ជាង​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​អាក្រក់