ឱព្រះអម្ចាស់នៃពិភពទាំងមូលអើយ ទូលបង្គំស្រឡាញ់ព្រះដំណាក់ របស់ព្រះអង្គណាស់! ទូលបង្គំអន្ទះអន្ទែងប្រាថ្នាចង់ចូល ទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ពន់ពេកក្រៃ ទូលបង្គំបន្លឺសំឡេងតម្កើង ព្រះដ៏មានព្រះជន្មគង់នៅ អស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។ ឱព្រះអម្ចាស់នៃពិភពទាំងមូល ឱព្រះជាម្ចាស់ជាព្រះមហាក្សត្រនៃទូលបង្គំអើយ! សូម្បីតែសត្វចាប និងសត្វត្រចៀកកាំ ក៏រកបានកន្លែងធ្វើសំបុកដាក់កូនចៅវា នៅជិតអាសនៈរបស់ព្រះអង្គដែរ។ មានសុភមង្គលហើយ អស់អ្នកដែលរស់នៅក្នុងព្រះដំណាក់របស់ព្រះអង្គ គេនឹងសរសើរតម្កើងព្រះអង្គរហូតតរៀងទៅ!។ - សម្រាក
អាន ទំនុកតម្កើង 84
ស្ដាប់នូវ ទំនុកតម្កើង 84
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 84:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ