ឱព្រះអម្ចាស់នៃពិភពទាំងមូលអើយ ទូលបង្គំស្រឡាញ់ព្រះដំណាក់ របស់ព្រះអង្គណាស់! ទូលបង្គំអន្ទះអន្ទែងប្រាថ្នាចង់ចូល ទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ពន់ពេកក្រៃ ទូលបង្គំបន្លឺសំឡេងតម្កើង ព្រះដ៏មានព្រះជន្មគង់នៅ អស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។ ឱព្រះអម្ចាស់នៃពិភពទាំងមូល ឱព្រះជាម្ចាស់ជាព្រះមហាក្សត្រនៃទូលបង្គំអើយ! សូម្បីតែសត្វចាប និងសត្វត្រចៀកកាំ ក៏រកបានកន្លែងធ្វើសំបុកដាក់កូនចៅវា នៅជិតអាសនៈរបស់ព្រះអង្គដែរ។ មានសុភមង្គលហើយ អស់អ្នកដែលរស់នៅក្នុងព្រះដំណាក់របស់ព្រះអង្គ គេនឹងសរសើរតម្កើងព្រះអង្គរហូតតរៀងទៅ!។ - សម្រាក អ្នកណាពឹងផ្អែកលើកម្លាំងដែលមកពីព្រះអង្គ អ្នកនោះមានសុភមង្គលហើយ! ដ្បិតគេធ្វើដំណើរឡើងទៅកាន់ព្រះដំណាក់ របស់ព្រះអង្គដោយចិត្តស្មោះសរ។ នៅពេលពួកគេដើរកាត់ជ្រោះរីងស្ងួត ព្រះអង្គបានធ្វើឲ្យទីនោះប្រែទៅជាប្រភពទឹក ហើយភ្លៀងនៅដើមរដូវក៏ធ្លាក់មក ជាព្រះពរលើកន្លែងនោះដែរ។ ពួកគេកាន់តែមានកម្លាំងខ្លាំងឡើងៗជានិច្ច នៅពេលពួកគេកាន់តែខិតចូលជិតព្រះជាម្ចាស់ នៅលើភ្នំស៊ីយ៉ូន។ ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ សូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ! ឱព្រះនៃលោកយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំផង!។ - សម្រាក ឱព្រះជាម្ចាស់អើយ ព្រះអង្គជាខែលការពារយើងខ្ញុំ សូមទ្រង់ព្រះសន្ដោសទតមកព្រះរាជា ដែលព្រះអង្គបានចាក់ប្រេងអភិសេក!។ មួយថ្ងៃ នៅក្នុងព្រះវិហាររបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត ហេតុនេះបានជាខ្ញុំសម្រេចចិត្តឈរនៅ មាត់ទ្វារព្រះដំណាក់នៃព្រះជាម្ចាស់របស់ខ្ញុំ ជាជាងទៅស្នាក់នៅក្នុងផ្ទះរបស់មនុស្សអាក្រក់ ដ្បិតព្រះជាអម្ចាស់ជាពន្លឺថ្ងៃ និងជាខែលការពារយើង ព្រះអម្ចាស់ប្រណីសន្ដោស និងប្រទានឲ្យយើងបានរុងរឿង ព្រះអង្គតែងតែប្រទានសុភមង្គលឲ្យអស់អ្នក ដែលរស់នៅ ដោយគ្មានសៅហ្មង។ ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ អ្នកណាទុកចិត្តលើព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!។
អាន ទំនុកតម្កើង 84
ស្ដាប់នូវ ទំនុកតម្កើង 84
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 84:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ