ឱព្រះជាម្ចាស់ដែលជាគង្វាល នៃជនជាតិអ៊ីស្រាអែលអើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់យើងខ្ញុំ ព្រះអង្គដឹកនាំពូជពង្សរបស់លោកយ៉ូសែប ដូចគង្វាលដឹកនាំហ្វូងចៀម ឱព្រះអង្គដែលគង់នៅលើពួកចេរូប៊ីន*អើយ សូមសម្តែងព្រះបារមីដ៏រុងរឿងរបស់ព្រះអង្គ សូមសម្តែងព្រះចេស្ដាឲ្យកុលសម្ព័ន្ធ អេប្រាអ៊ីម បេនយ៉ាមីន និងម៉ាណាសេឃើញ សូមយាងមកសង្គ្រោះយើងខ្ញុំផង! ឱព្រះជាម្ចាស់អើយ សូមនាំយើងខ្ញុំមកវិញ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យ សប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត! ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ តើព្រះអង្គទ្រង់ព្រះពិរោធ មិនស្ដាប់ពាក្យទូលអង្វររបស់ប្រជារាស្ត្រព្រះអង្គ ដល់កាលណាទៀត? ព្រះអង្គធ្វើឲ្យយើងខ្ញុំសោកសង្រេង ឥតស្រាកស្រាន្ត ឲ្យយើងខ្ញុំយំខ្សោះទឹកភ្នែក។ ព្រះអង្គធ្វើឲ្យប្រជាជាតិជិតខាងឈ្លោះគ្នា ដណ្ដើមយកទឹកដីយើងខ្ញុំ ហើយខ្មាំងសត្រូវចំអកឡកឡឺយឲ្យយើងខ្ញុំ។ ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ សូមទតមកយើងខ្ញុំដោយ ព្រះហឫទ័យសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!
អាន ទំនុកតម្កើង 80
ស្ដាប់នូវ ទំនុកតម្កើង 80
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 80:1-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ