ពិតមែនហើយ ព្រះជាម្ចាស់មាន ព្រះហឫទ័យសប្បុរស ចំពោះជនជាតិអ៊ីស្រាអែល និងអស់អ្នកដែលមានចិត្តបរិសុទ្ធ។ ចំពោះខ្ញុំផ្ទាល់ ខ្ញុំហៀបតែនឹងភ្លាត់ជើង គឺនៅសល់តែបន្តិចប៉ុណ្ណោះ ខ្ញុំមុខជាដួលមិនខាន ព្រោះខ្ញុំមានចិត្តច្រណែននឹងមនុស្សព្រហើន ដោយឃើញជនពាលទាំងនោះ បានចម្រុងចម្រើន ។ ក្នុងមួយជីវិតរបស់ពួកគេ ពួកគេហាក់ដូចជាគ្មានកង្វល់អ្វីសោះ គេមានសាច់មានឈាម។ គេពុំដែលស្គាល់ទុក្ខលំបាកដូចមនុស្សដទៃ ហើយពុំដែលវេទនាដូចមនុស្សឯទៀតៗឡើយ។ ពួកគេយកអំនួតមកបង្ហាញដូចជាបុណ្យស័ក្ដិ ហើយពាក់ចិត្តឃោរឃៅ ដូចជាសម្លៀកបំពាក់។ គំនិតអាក្រក់ចាំងនៅលើផ្ទៃមុខរបស់ពួកគេ គំនិតអប្រិយរបស់ពួកគេ ក៏លេចចេញមកយ៉ាងច្បាស់ដែរ។ គេនាំគ្នាសើចចំអក និងពោលពាក្យអាក្រក់ ព្រមទាំងនិយាយក្ដែងៗ ពីការសង្កត់សង្កិនអ្នកដទៃ។
អាន ទំនុកតម្កើង 73
ស្ដាប់នូវ ទំនុកតម្កើង 73
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 73:1-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ