ឱព្រះជាម្ចាស់អើយ សូមយាងមករំដោះទូលបង្គំផង! ព្រះអម្ចាស់អើយ សូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់! សូមឲ្យអស់អ្នកដែលប៉ុនប៉ង ព្យាបាទជីវិតទូលបង្គំ ត្រូវអាប់ឱន និងអាម៉ាស់មុខ! សូមឲ្យអស់អ្នកដែលចង់ធ្វើឲ្យទូលបង្គំ វេទនា ត្រូវដកខ្លួនថយ និងបាក់មុខ! សូមឲ្យអស់អ្នកដែលសើចចំអកដាក់ទូលបង្គំ ត្រូវបរាជ័យ ទាំងបាត់បង់កិត្តិយស! រីឯអស់អ្នកដែលស្វែងរកព្រះអង្គវិញ សូមឲ្យគេបានសប្បាយរីករាយ រួមជាមួយព្រះអង្គ សូមឲ្យអស់អ្នកដែលស្រឡាញ់ ការសង្គ្រោះរបស់ព្រះអង្គ អាចថ្លែងឥតឈប់ឈរថា «សូមលើកតម្កើងព្រះជាម្ចាស់!» ឱព្រះជាម្ចាស់អើយ ទូលបង្គំជាមនុស្សកម្សត់ទុគ៌ត សូមប្រោសប្រណីដល់ទូលបង្គំផង! ព្រះអង្គតែងតែសង្គ្រោះ និងរំដោះទូលបង្គំ ឱព្រះអម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ!
អាន ទំនុកតម្កើង 70
ស្ដាប់នូវ ទំនុកតម្កើង 70
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 70:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ