ទំនុកតម្កើង 65:9-11

ទំនុកតម្កើង 65:9-11 គខប

ព្រះអង្គ​ថែ​ទាំ​ផែនដី ដោយ​ប្រទាន​ឲ្យ​ផែនដី​មាន​ទឹក​ដ៏​បរិបូណ៌ ព្រះអង្គ​ប្រទាន​ឲ្យ​ផែនដី​មាន​ភោគ‌ផល ដ៏​សម្បូណ៌​ហូរ‌ហៀរ ជ្រលង​ដង​អូ​របស់​ព្រះអង្គ មាន​ពោរ‌ពេញ​ទៅ​ដោយ​ទឹក ព្រះអង្គ​ប្រទាន​ស្រូវ​ឲ្យ​មនុស្ស​លោក ដោយ​រៀបចំ​ដូច​ត​ទៅ​នេះ គឺ​ព្រះអង្គ​ស្រោច​ស្រព​ស្រែ​ចម្ការ ព្រះអង្គ​ធ្វើ​ឲ្យ​ដី​ដាំ​ដំណាំ​បាន​រាប​ស្មើ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ភ្លៀង ដក់​នៅ​តាម​វាល​ស្រែ ហើយ​ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​គ្រាប់​ពូជ ទាំង‌ឡាយ​ដុះ​ឡើង។ នៅ​រដូវ​ចម្រូត ព្រះអង្គ​ប្រទាន​ស្រូវ ដែល​ជា​ព្រះ‌អំណោយ​ទាន​ដ៏​សប្បុរស​បំផុត។ ទី​ណា​ដែល​ព្រះអង្គ​យាង​ទៅ ទី​នោះ​មាន​ភោគ‌ផល​ដ៏​ហូរ‌ហៀរ។