ទំនុកតម្កើង 65
65
ព្រះជាម្ចាស់អើយ យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គ
បទពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ ចម្រៀងតម្កើងព្រះជាម្ចាស់។
1ឱព្រះជាម្ចាស់អើយ
យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គ
នៅក្រុងស៊ីយ៉ូន
ហើយថ្វាយតង្វាយ តាមពាក្យដែលយើងខ្ញុំ
បានសន្យាចំពោះព្រះអង្គ។
2ព្រះអង្គតែងតែស្ដាប់ពាក្យទូលអង្វរ
របស់មនុស្សលោកជានិច្ច
ពួកគេ នឹងមករកព្រះអង្គទាំងអស់គ្នា។
3កំហុសរបស់ទូលបង្គំធ្ងន់ធ្ងរណាស់
មានតែព្រះអង្គទេ
ដែលលើកលែងទោសឲ្យយើងខ្ញុំបាន។
4មានសុភមង្គលហើយអស់អ្នក
ដែលព្រះអង្គជ្រើសរើស
ហើយនាំចូលមករស់នៅក្នុងទីសក្ការៈ
របស់ព្រះអង្គ។
យើងខ្ញុំនឹងស្កប់ចិត្តដោយបានទទួលព្រះពរ
នៅក្នុងព្រះដំណាក់របស់ព្រះអង្គ
គឺនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ។
5ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះយើងខ្ញុំអើយ
ព្រះអង្គប្រកបដោយសេចក្ដីសុចរិត
ព្រះអង្គបានឆ្លើយតបមកយើងខ្ញុំ
ដោយសម្តែងឫទ្ធិបារមីគួរឲ្យស្ញែងខ្លាច
ប្រជាជននានាដែលរស់នៅទីឆ្ងាយដាច់ស្រយាល
នៃផែនដី និងនៅខាងនាយសមុទ្រ
នឹងនាំគ្នាផ្ញើជីវិតលើព្រះអង្គ!
6ព្រះអង្គបានពង្រឹងភ្នំទាំងឡាយឲ្យរឹងមាំ
ដោយសារព្រះចេស្ដារបស់ព្រះអង្គ
ព្រះអង្គប្រកបទៅដោយឫទ្ធានុភាព។
7ព្រះអង្គបានធ្វើឲ្យសន្ធឹករលកសមុទ្រ
ដ៏គគ្រឹកគគ្រេងបានស្ងប់ឈឹង
ព្រះអង្គក៏បានធ្វើឲ្យសំឡេង
ដ៏អឺងកងរបស់ប្រជាជន
ទាំងឡាយបានស្ងប់ស្ងៀមដែរ។
8អស់អ្នកដែលរស់នៅទីដាច់ស្រយាល
នៃផែនដីនឹងនាំគ្នាស្ញែងខ្លាច
ដោយឃើញទីសម្គាល់ដ៏អស្ចារ្យរបស់ព្រះអង្គ
ព្រះអង្គបានធ្វើឲ្យប្រជាជន
ដែលរស់នៅទិសខាងកើត និងទិសខាងលិច
មានអំណរសប្បាយដ៏លើសលុប។
9ព្រះអង្គថែទាំផែនដី
ដោយប្រទានឲ្យផែនដីមានទឹកដ៏បរិបូណ៌
ព្រះអង្គប្រទានឲ្យផែនដីមានភោគផល
ដ៏សម្បូណ៌ហូរហៀរ
ជ្រលងដងអូរបស់ព្រះអង្គ
មានពោរពេញទៅដោយទឹក
ព្រះអង្គប្រទានស្រូវឲ្យមនុស្សលោក
ដោយរៀបចំដូចតទៅនេះ
10គឺព្រះអង្គស្រោចស្រពស្រែចម្ការ
ព្រះអង្គធ្វើឲ្យដីដាំដំណាំបានរាបស្មើ
ព្រះអង្គបានធ្វើឲ្យទឹកភ្លៀង
ដក់នៅតាមវាលស្រែ
ហើយព្រះអង្គប្រទានពរឲ្យគ្រាប់ពូជ
ទាំងឡាយដុះឡើង។
11នៅរដូវចម្រូត ព្រះអង្គប្រទានស្រូវ
ដែលជាព្រះអំណោយទានដ៏សប្បុរសបំផុត។
ទីណាដែលព្រះអង្គយាងទៅ
ទីនោះមានភោគផលដ៏ហូរហៀរ។
12រីឯនៅវាលរហោស្ថាន ក៏មានស្មៅដ៏បរិបូណ៌
ហើយនៅតាមភ្នំនានា
ក៏មានពោរពេញទៅដោយអំណរដែរ។
13វាលស្មៅពោរពេញទៅដោយហ្វូងចៀម
ជ្រលងភ្នំពោរពេញទៅដោយស្រូវ
អ្វីៗសព្វសារពើបន្លឺសំឡេងច្រៀងឡើង
ដោយអំណរដ៏លើសលុប!។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 65: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.