«អ្នករាល់គ្នាដែលជាប្រជារាស្ដ្ររបស់យើងអើយ ចូរនាំគ្នាស្ដាប់ពាក្យយើងនិយាយ! អ៊ីស្រាអែលអើយ យើងនឹងព្រមានអ្នករាល់គ្នា។ យើងជាព្រះជាម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ យើងមិនបន្ទោសអ្នករាល់គ្នាអំពីយញ្ញបូជា និងតង្វាយដុតដែលអ្នករាល់គ្នាតែងតែ យកមកថ្វាយយើងជាប្រក្រតីនោះទេ។ យើងមិនត្រូវការគោបាពីផ្ទះរបស់អ្នករាល់គ្នា ឬក៏ពពែឈ្មោលពីក្រោលរបស់អ្នករាល់គ្នាឡើយ ដ្បិតសត្វទាំងប៉ុន្មានដែលនៅក្នុងព្រៃ សុទ្ធតែជារបស់យើង ហើយសត្វរាប់ម៉ឺនរាប់សែនក្បាល ដែលរស់នៅតាមភ្នំ ក៏ជារបស់យើង។ យើងស្គាល់បក្សាបក្សីទាំងប៉ុន្មាន ដែលរស់នៅតាមភ្នំ ហើយសត្វទាំងឡាយដែលរស់នៅតាមស្រែចម្ការ ក៏ជារបស់យើងដែរ។ ប្រសិនបើយើងឃ្លាន យើងនឹងមិននិយាយប្រាប់អ្នករាល់គ្នាឡើយ ដ្បិតពិភពលោក និងអ្វីៗទាំងអស់នៅក្នុង ពិភពនេះ សុទ្ធតែជាកម្មសិទ្ធិរបស់យើង ។ តើយើងដែលបរិភោគសាច់គោបាឬ? តើយើងដែលផឹកឈាមពពែឈ្មោលឬ? តង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយព្រះជាម្ចាស់ គឺពាក្យអរព្រះគុណ ហើយត្រូវធ្វើតាមពាក្យដែលអ្នកបានសន្យា ចំពោះព្រះដ៏ខ្ពង់ខ្ពស់បំផុត។ នៅគ្រាមានអាសន្ន ចូរអង្វររកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើង សិរីរុងរឿងរបស់យើង។
អាន ទំនុកតម្កើង 50
ស្ដាប់នូវ ទំនុកតម្កើង 50
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 50:7-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ