ទំនុកតម្កើង 46

46
ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​យើង
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ​ចម្រៀង​របស់​កូន​ចៅ​លោក​កូរេ។ បទ​សម្រាប់​នារី។
1ព្រះ‌ជាម្ចាស់​ទ្រង់​ជា​ជម្រក
និង​ជា​បង្អែក​ដ៏​រឹង‌មាំ​របស់​យើង
នៅ​ពេល​មាន​អាសន្ន ព្រះអង្គ​តែងតែ​ប្រុង​ប្រៀប​ចាំ​ជួយ​យើង​ជានិច្ច។
2ហេតុ​នេះ​ហើយ​បាន​ជា​យើង
មិន​ភ័យ​ខ្លាច​អ្វី​ឡើយ គឺ​ទោះ​បី​មាន​រញ្ជួយ​ផែនដី
ទោះ​បី​ភ្នំ​នានា​រលំ​ធ្លាក់​ទៅ​ក្នុង​មហា‌សាគរ
3ឬ​ទោះ​បី​ឮ​សូរ​សន្ធឹក​សមុទ្រ​បក់​បោក
បែក​ពពុះ​ទឹក​ធ្វើ​ឲ្យ​កក្រើក​ភ្នំ
នានា​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​ភ័យ​ខ្លាច​អ្វី​ដែរ។
- សម្រាក
4មាន​ទន្លេ​មួយ​ហូរ​នាំ​យក​អំណរ​មក​ស្រោច​ស្រព
បុរី​របស់​ព្រះ‌ជាម្ចាស់ ដែល​ជា​ព្រះ‌ដំណាក់
ដ៏​សក្ការៈ​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ។
5ព្រះ‌ជាម្ចាស់​គង់​នៅ​ក្នុង​បុរី
ហើយ​បុរី​នោះ​នឹង​មិន​រង្គើ​សោះ​ឡើយ។
ព្រះអង្គ​នឹង​សង្គ្រោះ​បុរី​នោះ តាំង​ពី​ពេល​ថ្ងៃ​រះ។
6ប្រជា‌ជាតិ​នានា​ត្រូវ​ញ័រ​រន្ធត់ នគរ​នានា​ត្រូវ​រង្គើ
ព្រះ‌ជាម្ចាស់​បន្លឺ​ព្រះ‌សូរសៀង​ដូច​ផ្គរ‌លាន់
ផែនដី​ក៏​រលាយ​អស់​ទៅ
7 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល*
ទ្រង់​គង់​នៅ​ជា​មួយ​យើង
ព្រះ​របស់​លោក​យ៉ាកុប​ជា​ជម្រក
ដ៏​រឹង‌មាំ​សម្រាប់​យើង។
- សម្រាក
8ចូរ​នាំ​គ្នា​មក​មើល​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់
ព្រះអង្គ​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​ក្រៃ‌លែង
នៅ​លើ​ផែនដី​នេះ!
9គឺ​ព្រះអង្គ​បញ្ឈប់​សង្គ្រាម​នៅ​លើ
សកល​លោក​ទាំង​មូល
ព្រះអង្គ​កាច់​បំបាក់​ធ្នូ និង​លំពែង
ហើយ​ដុត​រទេះ​ចម្បាំង​ចោល​អស់។
10ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា
«ចូរ​ឈប់​ច្បាំង ចូរ​ដឹង​ថា
យើង​នេះ​ហើយ​ជា​ព្រះ‌ជាម្ចាស់
យើង​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នានា
ហើយ​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល»។
11 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល*
ទ្រង់​គង់​នៅ​ជា​មួយ​យើង
ព្រះ​របស់​លោក​យ៉ាកុប​ជា​ជម្រក
ដ៏​រឹង‌មាំ​សម្រាប់​យើង។
- សម្រាក

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 46: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ