ទំនុកតម្កើង 43

43
1ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង
សូម​កាន់​ក្ដី​ទូលបង្គំ​តទល់​នឹង​មនុស្ស​ទមិឡ!
សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត
ពី​មនុស្ស​មាន​ល្បិច និង​មនុស្ស​ទុច្ចរិត។
2ព្រះ‌ជាម្ចាស់​នៃ​ទូលបង្គំ​អើយ
ព្រះអង្គ​ជា​ព្រះ​ការពារ​ទូលបង្គំ
ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ​បង់​ចោល​ទូលបង្គំ?
ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ត្រូវ​រង​ទុក្ខ​លំបាក
ហើយ​ត្រូវ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន​ដូច្នេះ?
3សូម​ប្រទាន​ពន្លឺ និង​សេចក្ដី​ពិត​របស់​ព្រះអង្គ
មក​ដឹក​នាំ​ទូលបង្គំ​ឆ្ពោះ​ទៅ​កាន់​ភ្នំ​ដ៏វិសុទ្ធ*
របស់​ព្រះអង្គ ទៅ​កាន់​ព្រះ‌ដំណាក់​របស់​ព្រះអង្គ!
4ពេល​នោះ ឱ​ព្រះ‌ជាម្ចាស់​អើយ
ទូលបង្គំ​នឹង​ទៅ​ជិត​អាសនៈ​របស់​ព្រះអង្គ
ទូលបង្គំ​នឹង​ទៅ​ជិត​ព្រះ‌ជាម្ចាស់​ដែល​ជា​ប្រភព
នៃ​អំណរ​ដ៏​លើស‌លុប​របស់​ទូលបង្គំ។
ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ
ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះអង្គ
ដោយ​សំឡេង​ពិណ!
5ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា
«ឯង​ស្រយុត​ចិត្ត​ធ្វើ​អ្វី ឯង​ថ្ងូរ​ធ្វើ​អ្វី
ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌ជាម្ចាស់​ទៅ!»
ខ្ញុំ​មុខ​ជា​សរសើរ​តម្កើង​ព្រះអង្គ​ត​ទៅ​មុខ​ទៀត
ព្រះអង្គ​សង្គ្រោះ​ខ្ញុំ ហើយ​ព្រះអង្គ​ជា​ព្រះ​នៃ​ខ្ញុំ ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 43: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល