ទំនុកតម្កើង 42:9-11

ទំនុកតម្កើង 42:9-11 គខប

ខ្ញុំ​ទូល​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​របស់​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បំភ្លេច​ទូលបង្គំ? ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ត្រូវ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន​ដូច្នេះ? ខ្មាំង​សត្រូវ​នាំ​គ្នា​ជេរ​ប្រមាថ​ទូលបង្គំ ធ្វើ​ឲ្យ​ទូលបង្គំ​ឈឺ​ចុក​ចាប់​សព្វ​សព៌ាង្គ‌កាយ គេ​ចេះ​តែ​ពោល​មក​ទូលបង្គំ​គ្រប់​ពេល គ្រប់​វេលា​ថា «តើ​ព្រះ​របស់​ឯង​នៅ​ឯ​ណា?»។ ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា «ឯង​ស្រយុត​ចិត្ត​ធ្វើ​អ្វី ឯង​ថ្ងូរ​ធ្វើ​អ្វី ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌ជាម្ចាស់​ទៅ!» ខ្ញុំ​មុខ​ជា​សរសើរ​តម្កើង​ព្រះអង្គ​ត​ទៅ​មុខ​ទៀត ព្រះអង្គ​សង្គ្រោះ​ខ្ញុំ ហើយ​ព្រះអង្គ​ជា​ព្រះ​នៃ​ខ្ញុំ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 42:9-11