ទំនុកតម្កើង 4

4
ព្រះ‌ជាម្ចាស់​ការពារ នៅ​ពេល​គេ​មួល​បង្កាច់
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ កំដរ​ដោយ​ក្រុម​តន្ដ្រី​មាន​ខ្សែ។ ទំនុក​របស់​ស្ដេច​ដាវីឌ។
1ឱ​ព្រះ‌ជាម្ចាស់​ដែល​រក​យុត្តិធម៌
ឲ្យ​ទូលបង្គំ​អើយ
ពេល​ទូលបង្គំ​ដង្ហោយ​ហៅ​រក​ព្រះអង្គ
សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង!
ពេល​ទូលបង្គំ​មាន​ទុក្ខ‌ធុរៈ
ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ធូរ​ស្បើយ ។
សូម​អាណិត​មេត្តា​ទូលបង្គំ
សូម​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​ទូលបង្គំ​ផង។
2មនុស្ស‌ម្នា​ទាំង‌ឡាយ​អើយ
តើ​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​កិត្តិយស​ខ្ញុំ
ដល់​កាល​ណា​ទៀត?
តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ចោទ​ប្រកាន់
ដោយ​ឥត​បាន​ការ
និង​និយាយ​កុហក​មួល​បង្កាច់​ដល់​កាល​ណា​ទៀត?
- សម្រាក
3ត្រូវ​ដឹង​ថា ព្រះ‌អម្ចាស់​តែងតែ​ប្រោស‌ប្រណី
មនុស្ស​ស្មោះ​ត្រង់
ពេល​ណា​ខ្ញុំ​ស្រែក​អង្វរ​រក​ព្រះ‌អម្ចាស់
ទ្រង់​ព្រះ‌សណ្ដាប់​ខ្ញុំ​ជានិច្ច។
4 បើ​អ្នក​រាល់​គ្នា​ច្រឡោត​ខឹង
មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ
តែ​ត្រូវ​ដេក​គិត​ពិចារណា ហើយ​រំងាប់​ចិត្ត​ទៅ។
- សម្រាក
5ចូរ​ថ្វាយ​យញ្ញ‌បូជា​ដ៏​សុចរិត
ហើយ​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់​ចុះ។
6មនុស្ស​ជា​ច្រើន​ពោល​ថា:
តើ​នរណា​នាំ​សុភមង្គល​មក​ឲ្យ​យើង​ខ្ញុំ?
ព្រះ‌អម្ចាស់​អើយ សូម​ទត​មក​យើង​ខ្ញុំ
ដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង!
7ព្រះអង្គ​បាន​ដាក់​អំណរ​នៅ​ក្នុង​ចិត្ត​ទូលបង្គំ
ច្រើន​ជាង​អំណរ​ដែល​គេ​មាន​នៅ​ពេល​ច្រូត​ស្រូវ
និង​បេះ​ផ្លែ​ទំពាំង‌បាយជូរ​ដ៏​បរិបូណ៌​ទៅ​ទៀត។
8ពេល​ទូលបង្គំ​ចូល​ដំណេក
នោះ​ទូលបង្គំ​នឹង​ដេក​លក់​ដោយ​សុខ‌សាន្ត​ភ្លាម
ឱ​ព្រះ‌អម្ចាស់​អើយ
មាន​តែ​ព្រះអង្គ​ទេដែល​ធ្វើ​ឲ្យ​ទូលបង្គំ​រស់​នៅ
ដោយ​សុខ‌ដុម‌រមនា។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 4: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ