ពេលមនុស្សសុចរិតស្រែករកព្រះអង្គ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យគេ ហើយព្រះអង្គរំដោះគេ ឲ្យរួចពីទុក្ខលំបាកទាំងប៉ុន្មាន។ ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលក្រំចិត្ត ហើយព្រះអង្គសង្គ្រោះអស់អ្នក ដែលមានចិត្តសោកសង្រេង។ មនុស្សសុចរិតរមែងជួបនឹងទុក្ខលំបាកជាច្រើន ប៉ុន្តែ ព្រះអម្ចាស់តែងតែរំដោះគេ ឲ្យរួចផុតពីទុក្ខលំបាកទាំងនោះជានិច្ច។ ព្រះអង្គថែរក្សាគេឲ្យបានសុខសាន្ត គឺគ្មានឆ្អឹងណាមួយត្រូវបាក់បែកឡើយ។ អំពើអាក្រក់តែងប្រហារជីវិតមនុស្សពាល ហើយអ្នកដែលស្អប់មនុស្សសុចរិត តែងតែទទួលទោសជានិច្ច។ ព្រះអម្ចាស់សង្គ្រោះជីវិតអ្នកបម្រើរបស់ព្រះអង្គ ហើយអស់អ្នកដែលមកពឹងផ្អែកលើព្រះអង្គ តែងតែរួចផុតពីទុក្ខទោស។
អាន ទំនុកតម្កើង 34
ស្ដាប់នូវ ទំនុកតម្កើង 34
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 34:17-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ