មានសុភមង្គលហើយ អស់អ្នកដែលព្រះជាម្ចាស់ លើកលែងទោសឲ្យ ព្រមទាំងប្រោសប្រណីឲ្យបានរួចពីបាប! មានសុភមង្គលហើយ អស់អ្នកដែលព្រះអម្ចាស់មិនប្រកាន់ទោស ហើយជាមនុស្សដែលគ្មានចិត្តវៀចវេរ! ដរាបណាទូលបង្គំមិនសារភាពកំហុសទេនោះ ទូលបង្គំកាន់តែរីងរៃទៅៗ ទូលបង្គំថ្ងូរជារៀងរាល់ថ្ងៃ ដ្បិតព្រះអង្គធ្វើទោសទូលបង្គំទាំងថ្ងៃទាំងយប់ កម្លាំងទូលបង្គំខ្សោះល្វើយ ដូចទឹករីងស្ងួតនៅរដូវប្រាំង។ - សម្រាក ទូលបង្គំបានសារភាពអំពើបាបចំពោះព្រះអង្គ ទូលបង្គំមិនបានលាក់លៀមកំហុស របស់ទូលបង្គំឡើយ ទូលបង្គំពោលថា «ខ្ញុំនឹងទទួលសារភាពអំពើបាប របស់ខ្ញុំចំពោះព្រះអម្ចាស់!» ព្រះអង្គក៏លើកលែងទោសទូលបង្គំ ឲ្យរួចពីបាប។ - សម្រាក
អាន ទំនុកតម្កើង 32
ស្ដាប់នូវ ទំនុកតម្កើង 32
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 32:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ