ទំនុកតម្កើង 31:1-4

ទំនុកតម្កើង 31:1-4 គខប

ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​ជ្រក​កោន​ជា​មួយ​ព្រះអង្គ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខក​ចិត្ត​ឡើយ! ឱ​ព្រះ​ដ៏​សុចរិត​អើយ សូម​រំដោះ​ទូលបង្គំ!។ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ សូម​មក​រំដោះ​ទូលបង្គំ​ជា​ប្រញាប់! សូម​ធ្វើ​ជា​ថ្ម‌ដា និង​ជា​កំពែង​ការពារ​ទូលបង្គំ ហើយ​សង្គ្រោះ​ទូលបង្គំ​ផង!។ ដ្បិត​ព្រះអង្គ​ជា​សិលា និង​ជា​កំពែង​ការពារ​ទូលបង្គំ សូម​ដឹក​ដៃ​នាំ​ផ្លូវ​ទូលបង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះអង្គ។ សូម​ប្រោស​ឲ្យ​ទូលបង្គំ​បាន​រួច​ពី​អន្ទាក់ ដែល​ពួក​គេ​ដាក់​ចាំ​ចាប់​ទូលបង្គំ ដ្បិត​ព្រះអង្គ​ការពារ​ទូលបង្គំ។