ទំនុកតម្កើង 28:7-9

ទំនុកតម្កើង 28:7-9 គខប

ព្រះ‌អម្ចាស់​ជា​កម្លាំង និង​ជា​ខែល​ការពារ​ខ្ញុំ ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះអង្គ ហើយ​ព្រះអង្គ​ជួយ​សង្គ្រោះ​ខ្ញុំ ខ្ញុំ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​ដោយ​បទ​ចម្រៀង!។ ព្រះ‌អម្ចាស់​ការពារ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ព្រះអង្គ​ជា​កំពែង​សម្រាប់​សង្គ្រោះ​ស្ដេច ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក។ សូម​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ សូម​ប្រទាន​ពរ​ដល់​កូន​ចៅ​របស់​ព្រះអង្គ សូម​ទ្រង់​ធ្វើ​ជា​គង្វាល ថែ‌រក្សា​ពួក​គេ​រហូត​ត​រៀង​ទៅ!។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 28:7-9