ទំនុកតម្កើង 28:7-9

ទំនុកតម្កើង 28:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​ជា​កម្លាំង និង​ជា​ខែល​ការពារ​ខ្ញុំ ខ្ញុំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ជួយ​ខ្ញុំ ចិត្ត​ខ្ញុំ​រីក‌រាយ​ជា​ខ្លាំង ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ‌អង្គ ដោយ​បទ​ចម្រៀង​របស់​ខ្ញុំ។ ព្រះ‌យេហូវ៉ា​ជា​កម្លាំង​នៃ​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ ព្រះ‌អង្គ​ជា​ទី​ពួន​ជ្រក​ដល់​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង។ សូម​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ប្រទាន​ពរ​ដល់​មត៌ក​របស់​ព្រះ‌អង្គ សូម​ធ្វើ​ជា​គង្វាល​ដល់​គេ ព្រម​ទាំង​បី​ទ្រ​គេ​ជា​រហូតតរៀង​ទៅ។

ទំនុកតម្កើង 28:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​ជា​កម្លាំង និង​ជា​ខែល​ការពារ​ខ្ញុំ ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះអង្គ ហើយ​ព្រះអង្គ​ជួយ​សង្គ្រោះ​ខ្ញុំ ខ្ញុំ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​ដោយ​បទ​ចម្រៀង!។ ព្រះ‌អម្ចាស់​ការពារ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ព្រះអង្គ​ជា​កំពែង​សម្រាប់​សង្គ្រោះ​ស្ដេច ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក។ សូម​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ សូម​ប្រទាន​ពរ​ដល់​កូន​ចៅ​របស់​ព្រះអង្គ សូម​ទ្រង់​ធ្វើ​ជា​គង្វាល ថែ‌រក្សា​ពួក​គេ​រហូត​ត​រៀង​ទៅ!។

ទំនុកតម្កើង 28:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​ជា​កំឡាំង ហើយ​ជា​ខែល​នៃ​ខ្ញុំ ចិត្ត​ខ្ញុំ​បាន​សង្ឃឹម​ដល់​ទ្រង់ ហើយ​បាន​សេចក្ដី​ជំនួយ ហេតុ​នោះ​ចិត្ត​ខ្ញុំ​មាន​សេចក្ដី​រីក‌រាយ​ជា​ខ្លាំង ខ្ញុំ​នឹង​សរសើរ​ដល់​ទ្រង់ ដោយ​បទ​ចំរៀង​របស់​ខ្ញុំ ព្រះ‌យេហូវ៉ា​ទ្រង់​ជា​កំឡាំង ហើយ​ជា​ទី​មាំ‌មួន សំរាប់​នឹង​ជួយ​សង្គ្រោះ ដល់​ពួក​អ្នក ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ សូម​ទ្រង់​ជួយ​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់ ហើយ​ប្រទាន​ពរ​ដល់​មរដក​នៃ​ទ្រង់ សូម​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គេ ព្រម​ទាំង​បី​ទ្រ​គេ​ជា​ដរាប​ត​ទៅ។

ទំនុកតម្កើង 28:7-9

ទំនុកតម្កើង 28:7-9 គខបទំនុកតម្កើង 28:7-9 គខបទំនុកតម្កើង 28:7-9 គខបទំនុកតម្កើង 28:7-9 គខប