ទំនុកតម្កើង 24:1-4

ទំនុកតម្កើង 24:1-4 គខប

ផែនដី និង​អ្វីៗ​សព្វ​សារ‌ពើ​នៅ​លើ​ផែនដី​សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់ ពិភព​លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុង ពិភព​លោក ក៏​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ​ដែរ! គឺ​ព្រះអង្គ​ហើយ​ដែល​បាន​ចាក់​គ្រឹះ​ផែនដី ពី​លើ​សមុទ្រ ហើយ​ធ្វើ​ឲ្យ​វា​ស្ថិត​នៅ​យ៉ាង​រឹង‌ប៉ឹង ពី​លើ​ទន្លេ​នានា។ តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំ របស់​ព្រះ‌អម្ចាស់​បាន? តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ ដ៏វិសុទ្ធ​របស់​ព្រះអង្គ​បាន? មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន គឺ​អ្នក​ដែល​មិន​បណ្ដោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំ ព្រះ​ក្លែង‌ក្លាយ និង​និយាយ​ស្បថ‌ស្បែ​បំពាន។