ទំនុកតម្កើង 24:1-4

ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដីសុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុង ពិភពលោក ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ! គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដី ពីលើសមុទ្រ ហើយធ្វើឲ្យវាស្ថិតនៅយ៉ាងរឹងប៉ឹង ពីលើទន្លេនានា។ តើនរណាអាចឡើងទៅលើភ្នំ របស់ព្រះអម្ចាស់បាន? តើនរណាអាចឈរនៅក្នុងព្រះវិហារ ដ៏វិសុទ្ធរបស់ព្រះអង្គបាន? មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន គឺអ្នកដែលមិនបណ្ដោយខ្លួនទៅថ្វាយបង្គំ ព្រះក្លែងក្លាយ និងនិយាយស្បថស្បែបំពាន។
ទំនុកតម្កើង 24:1-4