ទំនុកតម្កើង 147:7-11

ទំនុកតម្កើង 147:7-11 គខប

ចូរ​នាំ​គ្នា​ច្រៀង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ​នៃ​យើង ទាំង​ដេញ​ពិណ​កំដរ​ផង! ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ពពក​បាំង​បិទ​ផ្ទៃ​មេឃ ព្រះអង្គ​រៀបចំ​ឲ្យ​មាន ភ្លៀង​ធ្លាក់​មក​លើ​ផែនដី ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ស្មៅ​ដុះ​នៅ​តាម​ភ្នំ ព្រះអង្គ​ប្រទាន​ចំណី​ដល់​សត្វ​ពាហនៈ ហើយ​ពេល​កូន​ក្អែក​យំ ព្រះអង្គ​ក៏​ប្រទាន​ចំណី​ដល់​វា​ដែរ។ ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​កម្លាំង​របស់​សេះ​ទេ ហើយ​ព្រះអង្គ​ក៏​មិន​រវី‌រវល់​នឹង​កម្លាំង​កាយ របស់​មនុស្ស​ដែរ តែ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ គឺ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​របស់​ព្រះអង្គ។