ក្រុងយេរូសាឡឹមអើយ ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់! ក្រុងស៊ីយ៉ូនអើយ ចូរសរសើរតម្កើងព្រះរបស់អ្នក! ដ្បិតព្រះអង្គការពារ និងពង្រឹងអ្នកឲ្យមានសន្តិសុខ ព្រះអង្គនឹងប្រទានពរដល់ប្រជាជន ដែលរស់នៅក្នុងទីក្រុង។ ព្រះអង្គប្រទានឲ្យទឹកដីអ្នកមានសន្តិភាព ព្រះអង្គប្រទានឲ្យអ្នកមានស្រូវដ៏ល្អៗ យ៉ាងបរិបូណ៌ ព្រះអង្គមានព្រះបន្ទូលបញ្ជាទៅផែនដី ហើយព្រះបន្ទូលរបស់ព្រះអង្គផ្សព្វផ្សាយ ទៅយ៉ាងរហ័ស ព្រះអង្គធ្វើឲ្យមានទឹកកកធ្លាក់ចុះមកដូចសំឡី ព្រះអង្គធ្វើឲ្យមានសន្សើម ត្រជាក់ធ្លាក់ចុះមកយ៉ាងសក្បុស ព្រះអង្គធ្វើឲ្យមានព្រឹលធ្លាក់ចុះមកទាំងដុំៗ តើនរណាអាចទ្រាំនឹងធាតុអាកាសត្រជាក់ ដែលព្រះអង្គបានបង្កើតមកនេះ? ពេលព្រះអង្គមានព្រះបន្ទូល នោះទឹកកក និងព្រឹលក៏រលាយទៅជាទឹក ព្រះអង្គធ្វើឲ្យមានខ្យល់បក់មក ហើយទឹកនោះក៏ហូរទៅ។ ព្រះអង្គសម្តែងឲ្យពូជពង្ស របស់លោកយ៉ាកុបស្គាល់ព្រះបន្ទូលរបស់ព្រះអង្គ ព្រះអង្គប្រទានច្បាប់ និងវិន័យរបស់ព្រះអង្គ ឲ្យជនជាតិអ៊ីស្រាអែល។ ព្រះអង្គពុំបានប្រោសប្រទានដូច្នេះ ចំពោះប្រជាជាតិទាំងឡាយទេ ពួកគេពុំស្គាល់វិន័យរបស់ព្រះអង្គឡើយ។ ហាលេលូយ៉ា!។
អាន ទំនុកតម្កើង 147
ស្ដាប់នូវ ទំនុកតម្កើង 147
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 147:12-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ