ទំនុកតម្កើង 146:1-5

ទំនុកតម្កើង 146:1-5 គខប

ហាលេ‌លូយ៉ា! ខ្ញុំ​សូម​សរសើរ តម្កើង​ព្រះ‌អម្ចាស់! ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​អស់​មួយ​ជីវិត ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌កិត្តិនាម ព្រះ​របស់​ខ្ញុំ​ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​រស់​នៅ​ឡើយ។ កុំ​ទុក​ចិត្ត​អ្នក​ធំ កុំ​ទុក​ចិត្ត​មនុស្ស​លោក​ដែល​ពុំ​អាច​សង្គ្រោះ នរណា​បាន​ឡើយ ដ្បិត​ពេល​គេ​ត្រូវ​ផុត​ដង្ហើម គេ​វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ ហើយ​គម្រោង‌ការ​របស់​គេ ក៏​នឹង​រលាយ​សូន្យ​នៅ​ថ្ងៃ​នោះ​ដែរ។ អ្នក​ណា​ដែល​ព្រះ​របស់​លោក​យ៉ាកុប​ជួយ​សង្គ្រោះ ហើយ​អ្នក​ណា​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន អ្នក​នោះ​មាន​សុភមង្គល​ហើយ!។