ទំនុកតម្កើង 142:3-6

ទំនុកតម្កើង 142:3-6 គខប

ពេល​ទូលបង្គំ​បាក់​ទឹក​ចិត្ត ព្រះអង្គ​ជ្រាប​ច្បាស់​ពី​ដំណើរ​របស់​ទូលបង្គំ។ ពួក​គេ​នាំ​គ្នា​ដាក់​អន្ទាក់​នៅ​តាម​ផ្លូវ ដែល​ទូលបង្គំ​ដើរ។ សូម​ទត​មើល​ជុំ‌វិញ​ទូលបង្គំ​មើល៍ គ្មាន​នរណា​ម្នាក់​អើ‌ពើ​នឹង​ទូលបង្គំ​ទេ ទូលបង្គំ​គ្មាន​កន្លែង​ជ្រក​កោន ហើយ​ក៏​គ្មាន​នរណា​ម្នាក់​រវី‌រវល់​នឹង​ទូលបង្គំ​ដែរ។ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ព្រះអង្គ​ជា​ជម្រក​របស់​ទូលបង្គំ នៅ​ក្នុង​ពិភព​លោក​នេះ ទូលបង្គំ​គ្មាន​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​ព្រះអង្គ​ឡើយ។ សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់ នឹង​សម្រែក​របស់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ទាល់​ច្រក​ហើយ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត ពី​អស់​អ្នក​ដែល​តាម​ព្យាបាទ​ទូលបង្គំ ព្រោះ​ពួក​គេ​ខ្លាំង​ពូកែ​ជាង​ទូលបង្គំ។