មនុស្សល្ងីល្ងើគិតក្នុងចិត្តថា «គ្មានព្រះជាម្ចាស់ទាល់តែសោះ!» គេនាំគ្នាប្រព្រឹត្តអំពើថោកទាប និងកិច្ចការផ្សេងៗគួរឲ្យស្អប់ខ្ពើម គឺគ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ។ ព្រះអម្ចាស់ទតពីស្ថានបរមសុខមក ពិនិត្យមើលមនុស្សលោក ព្រះអង្គរកមើល ក្រែងលោមាននរណាម្នាក់ ដឹងខុសត្រូវ ហើយស្វែងរកព្រះជាម្ចាស់។ ក៏ប៉ុន្តែ មនុស្សគ្រប់ៗរូបបានវង្វេងចេញឆ្ងាយ ពីព្រះជាម្ចាស់ ហើយនាំគ្នាប្រព្រឹត្តអំពើខិលខូច គ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង។ តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត សុទ្ធតែជាមនុស្សល្ងង់ឬ? អ្នកទាំងនោះចិញ្ចឹមជីវិត ដោយជិះជាន់ប្រជារាស្ត្ររបស់យើង គេមិនអង្វររកព្រះអម្ចាស់ទាល់តែសោះ។ អ្នកទាំងនោះភ័យញ័រជាខ្លាំង ដោយព្រះជាម្ចាស់ជួយគាំទ្រក្រុមមនុស្សសុចរិត។ «អ្នករាល់គ្នាបានធ្វើឲ្យមនុស្សទុគ៌ត បាត់បង់សេចក្ដីសង្ឃឹមរបស់ខ្លួន ប៉ុន្តែ ព្រះអម្ចាស់ធ្វើជាជម្រករបស់គេ។ សូមឲ្យអ៊ីស្រាអែលបានទទួល ការសង្គ្រោះពីក្រុងស៊ីយ៉ូន។ នៅពេលដែលព្រះអម្ចាស់នាំប្រជាជនរបស់ព្រះអង្គ ឲ្យងើបមុខឡើងវិញ ពូជរបស់លោកយ៉ាកុបនឹងត្រេកអរសប្បាយ ពូជរបស់លោកអ៊ីស្រាអែលនឹងមានអំណរ លើសលុប»។
អាន ទំនុកតម្កើង 14
ស្ដាប់នូវ ទំនុកតម្កើង 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 14:1-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ