ទំនុកតម្កើង 14
14
អ្នកជឿនៅក្នុងចំណោមមនុស្សពាល
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។
1 #
រ៉ូម. ៣.១០-១២
មនុស្សល្ងីល្ងើគិតក្នុងចិត្តថា
«គ្មានព្រះជាម្ចាស់ទាល់តែសោះ!»
គេនាំគ្នាប្រព្រឹត្តអំពើថោកទាប
និងកិច្ចការផ្សេងៗគួរឲ្យស្អប់ខ្ពើម
គឺគ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ។
2 ព្រះអម្ចាស់ទតពីស្ថានបរមសុខមក
ពិនិត្យមើលមនុស្សលោក
ព្រះអង្គរកមើល ក្រែងលោមាននរណាម្នាក់
ដឹងខុសត្រូវ ហើយស្វែងរកព្រះជាម្ចាស់។
3ក៏ប៉ុន្តែ មនុស្សគ្រប់ៗរូបបានវង្វេងចេញឆ្ងាយ
ពីព្រះជាម្ចាស់
ហើយនាំគ្នាប្រព្រឹត្តអំពើខិលខូច
គ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ
សូម្បីតែម្នាក់ក៏គ្មានផង។#១៤.៣ ខ ១-១៣ សូមអាន រ៉ូម ៣.១០-១២។
4តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត
សុទ្ធតែជាមនុស្សល្ងង់ឬ?
អ្នកទាំងនោះចិញ្ចឹមជីវិត
ដោយជិះជាន់ប្រជារាស្ត្ររបស់យើង
គេមិនអង្វររកព្រះអម្ចាស់ទាល់តែសោះ។
5អ្នកទាំងនោះភ័យញ័រជាខ្លាំង
ដោយព្រះជាម្ចាស់ជួយគាំទ្រក្រុមមនុស្សសុចរិត។
6«អ្នករាល់គ្នាបានធ្វើឲ្យមនុស្សទុគ៌ត
បាត់បង់សេចក្ដីសង្ឃឹមរបស់ខ្លួន
ប៉ុន្តែ ព្រះអម្ចាស់ធ្វើជាជម្រករបស់គេ។
7សូមឲ្យអ៊ីស្រាអែលបានទទួល
ការសង្គ្រោះពីក្រុងស៊ីយ៉ូន។
នៅពេលដែលព្រះអម្ចាស់នាំប្រជាជនរបស់ព្រះអង្គ
ឲ្យងើបមុខឡើងវិញ
ពូជរបស់លោកយ៉ាកុបនឹងត្រេកអរសប្បាយ
ពូជរបស់លោកអ៊ីស្រាអែលនឹងមានអំណរ
លើសលុប»។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 14: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.