ទំនុកតម្កើង 138:1-3

ទំនុកតម្កើង 138:1-3 គខប

ទូលបង្គំ​សូម​លើក​តម្កើង ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត ទូលបង្គំ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ នៅ​ចំពោះ​មុខ​ពពួក​ទេវតា។ ទូលបង្គំ​ក្រាប​នៅ​ក្នុង​ព្រះ‌វិហារ​ដ៏វិសុទ្ធ របស់​ព្រះអង្គ ហើយ​ទូលបង្គំ​លើក​តម្កើង​ព្រះ‌នាម​ព្រះអង្គ ព្រោះ​ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​យ៉ាង​ស្មោះ‌ស្ម័គ្រ ហើយ​ព្រះអង្គ​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា លើស​ពី​ការ​ទន្ទឹង​រង់‌ចាំ​របស់​យើង​ខ្ញុំ​ទៅ​ទៀត។ នៅ​ថ្ងៃ​ដែល​ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ព្រះអង្គ​បាន​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ ព្រះអង្គ​ប្រទាន​ឲ្យ​ទូលបង្គំ មាន​កម្លាំង​ចិត្ត​ក្លៀវ‌ក្លា។