ទំនុកតម្កើង 138:1-3
ទំនុកតម្កើង 138:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទូលបង្គំសូមលើកតម្កើង ព្រះអង្គយ៉ាងអស់ពីចិត្ត ទូលបង្គំស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ នៅចំពោះមុខពពួកទេវតា។ ទូលបង្គំក្រាបនៅក្នុងព្រះវិហារដ៏វិសុទ្ធ របស់ព្រះអង្គ ហើយទូលបង្គំលើកតម្កើងព្រះនាមព្រះអង្គ ព្រោះព្រះអង្គប្រកបដោយព្រះហឫទ័យ មេត្តាករុណាយ៉ាងស្មោះស្ម័គ្រ ហើយព្រះអង្គសម្រេចតាមព្រះបន្ទូលសន្យា លើសពីការទន្ទឹងរង់ចាំរបស់យើងខ្ញុំទៅទៀត។ នៅថ្ងៃដែលទូលបង្គំស្រែកអង្វរព្រះអង្គ ព្រះអង្គបានឆ្លើយតបមកទូលបង្គំវិញ ព្រះអង្គប្រទានឲ្យទូលបង្គំ មានកម្លាំងចិត្តក្លៀវក្លា។
ទំនុកតម្កើង 138:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គ យ៉ាងអស់ពីចិត្តរបស់ទូលបង្គំ ទូលបង្គំច្រៀងសរសើរព្រះអង្គ នៅចំពោះព្រះទាំងឡាយ ទូលបង្គំក្រាបថ្វាយបង្គំ តម្រង់ទៅឯព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ ហើយអរព្រះគុណដល់ព្រះនាមព្រះអង្គ ដោយព្រោះព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ដ្បិតព្រះអង្គបានលើកតម្កើង ព្រះបន្ទូលរបស់ព្រះអង្គ ខ្ពស់លើសជាងព្រះនាមរបស់ព្រះអង្គទៅទៀត។ នៅថ្ងៃដែលទូលបង្គំបានអំពាវនាវ ព្រះអង្គបានឆ្លើយតបមកទូលបង្គំ ព្រះអង្គបានចម្រើនកម្លាំងចិត្តទូលបង្គំ ។
ទំនុកតម្កើង 138:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ អស់អំពីចិត្ត ទូលបង្គំនឹងច្រៀងសរសើរទ្រង់ នៅចំពោះមុខនៃអស់ទាំងព្រះ ទូលបង្គំនឹងក្រាបថ្វាយបង្គំ ដំរង់ទៅឯព្រះវិហារបរិសុទ្ធនៃទ្រង់ ព្រមទាំងអរព្រះគុណដល់ព្រះនាមទ្រង់ផង ដោយព្រោះសេចក្ដីសប្បុរស នឹងសេចក្ដីពិតរបស់ទ្រង់ ដ្បិតទ្រង់បានដំកើងព្រះបន្ទូលទ្រង់ ឲ្យធំលើព្រះនាមទ្រង់ទៅទៀត នៅថ្ងៃដែលទូលបង្គំបានអំពាវនាវ នោះទ្រង់បានឆ្លើយតបមកទូលបង្គំ ទ្រង់បានកំឡាចិត្តទូលបង្គំ ដោយចំរើនកំឡាំងនៃព្រលឹងទូលបង្គំ