ទំនុកតម្កើង 13:1-6

ទំនុកតម្កើង 13:1-6 គខប

ឱ​ព្រះ‌អម្ចាស់​អើយ តើ​ព្រះអង្គ​នៅ​តែ​ភ្លេច​ទូលបង្គំ ដល់​ពេល​ណា? តើ​ព្រះអង្គ​នៅ​តែ​មិន​ព្រម​ទត​មើល មក​ទូលបង្គំ​ដល់​កាល​ណា​ទៀត? តើ​ទូលបង្គំ​ត្រូវ​មាន​កង្វល់​ក្នុង​ចិត្ត ដល់​ពេល​ណា​ទៅ? តើ​ចិត្ត​ទូលបង្គំ​ត្រូវ​រង​ទុក្ខ​ព្រួយ ទាំង​យប់ ទាំង​ថ្ងៃ​ដល់​អង្កាល់? តើ​ខ្មាំង​សត្រូវ​មាន​ជ័យ‌ជម្នះ​លើ​ទូលបង្គំ ដល់​កាល​ណា​ទៀត? ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ទត​មក​ទូលបង្គំ ហើយ​ឆ្លើយ​តប​នឹង​ទូលបង្គំ​ផង! សូម​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ កុំ​ទុក​ឲ្យ​ទូលបង្គំ​ស្លាប់​ឡើយ ក្រែង​លោ​ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ពោល​ថា «អញ​បាន​ឈ្នះ​វា​ហើយ!» ហើយ​បច្ចា‌មិត្ត​របស់​ទូលបង្គំ​នាំ​គ្នា​ត្រេក​អរ​សប្បាយ ព្រោះ​តែ​ទូលបង្គំ​បរា‌ជ័យ។ ចំពោះ​ទូលបង្គំ​វិញ ទូលបង្គំ​ទុក​ចិត្ត លើ​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់​របស់​ព្រះអង្គ ចិត្ត​ទូលបង្គំ​ត្រេក​អរ​សប្បាយ ព្រោះ​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ។ ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌អម្ចាស់ ដោយ​ព្រះអង្គ​បាន​ប្រោស‌ប្រណី​ដល់​ទូលបង្គំ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ